យុគសម័យ - ខេត្ត Quang Ngai មានឆ្នេរស្អាតជាច្រើន រួមមាន Le Thuy, Chau Tan, My Khe, Sa Huynh និងកោះ Ly Son។ អ្នកជំនាញបានសន្និដ្ឋានថា បេតិកភណ្ឌធម្មជាតិនៅទីនេះមានលក្ខណៈពិសេស និងកម្រនៅលើពិភពលោក។
![]() |
![]() |
ស្ថិតនៅភូមិភាគកណ្តាល ខេត្ត Quang Ngai មានឆ្នេរសមុទ្រប្រវែងជាង ១៣០ គីឡូម៉ែត្រ ជាមួយនឹងឆ្នេរល្បីៗជាច្រើនដូចជា Khe Hai, Le Thuy, Phuoc Thien, Thanh Thuy, Chau Tan (Binh Son), My Khe (ទីក្រុង Quang Ngai), Duc Minh (Mo Duc), Sa Huynh (Duc Pho)។ ក្នុងរូបថត ភូមិនេសាទ Phuoc Thien ឃុំ Binh Hai (ស្រុក Binh Son)។
![]() |
![]() |
ឆ្នេរដ៏ល្បីបំផុតក្នុងចំណោមនោះ គឺឆ្នេរសមុទ្រ My Khe (ឃុំ Tinh Khe ទីក្រុង Quang Ngai) ដែលមានឆ្នេរខ្សាច់លាតសន្ធឹងជាង ៥ គីឡូម៉ែត្រ ដែលជាឆ្នេរដ៏ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ |
ឆ្នេរនៃឃុំ Binh Thuan (ស្រុក Binh Son តំបន់សេដ្ឋកិច្ច Dung Quat) ពត់កោងជុំវិញភ្នំ Nam Cam ដែលមានបង្គោលភ្លើងហ្វារបុរាណប្លែកៗ។
![]() |
តំបន់បេតិកភណ្ឌធម្មជាតិ Ganh Yen។ (រូបថត៖ Internet) |
ស្ថិតនៅចម្ងាយ ៣៥ គីឡូម៉ែត្រពីកណ្តាលទីក្រុង Quang Ngai ទៅភាគខាងជើង តំបន់បេតិកភណ្ឌធម្មជាតិ Ganh Yen មានភាពសុខសាន្តនិងរ៉ូមែនទិច ស្ថិតនៅភូមិ Thanh Thuy ឃុំ Binh Hai ស្រុក Binh Son ខេត្ត Quang Ngai ។
![]() |
តំបន់សមុទ្រ Ba Lang An (ឃុំ Binh Chau ស្រុក Binh Son) មានលក្ខណៈប្លែកពីគេ។ (រូបថត៖ កាសែត Quang Ngai) |
ទន្ទឹមនឹងនោះ តំបន់សមុទ្រ Ba Lang An (ឃុំ Binh Chau ស្រុក Binh Son) មានលក្ខណៈប្លែកពីគេ ដោយសារបន្សល់ទុកនៃស្នាមមាត់ភ្នំភ្លើង មានទំហំប្រហែល ៣០ ម៉ែត្រការេ នៅតែរក្សាបានស្ថានភាពដើម នៅជិតឆ្នេរសមុទ្រ។ លោកបណ្ឌិត Nguyen Hoang (អ្នកជំនាញនៃវិទ្យាស្ថានភូគព្ភសាស្ត្រ ប្រទេសជប៉ុន) បានប្រដូចកន្លែងនេះទៅនឹងអច្ឆរិយៈ "ឈូងសមុទ្រ Ha Long ដីស្បប់ភ្នំភ្លើង"។ ភូគព្ភសាស្ត្រនៃសមុទ្រនៅទីនេះត្រូវបានបង្កើតឡើងពីសកម្មភាពភ្នំភ្លើងដែលមានអាយុកាល តាំងពី ៦ - ១១ លានឆ្នាំមុន។
![]() |
ទេសភាពធម្មជាតិ Hang Cau ស្រុកកោះ Ly Son ពិតជាអស្ចារ្យណាស់។ (រូបថត៖ sakitour.com) |
ទេសភាពធម្មជាតិ Hang Cau ស្រុកកោះ Ly Son ពិតជាអស្ចារ្យណាស់។ ភ្ញៀវទស្សនាច្រាំងថ្មីដែលបង្កើតឡើងដោយដីល្បប់ពីភ្នំភ្លើងដែលមានអាយុកាលរាប់លានឆ្នាំនៅទីនេះ។ លោកស្រី Tran Thi Nhi បាននិយាយថា “មកលេងកោះ Ly Son ខ្ញុំបានចាប់ចិត្តដោយោសម្រស់ធម្មជាតិ និងច្រាំងថ្មចោទដ៏អស្ចារ្យ។ សម្រាកនៅទីនេះ ខ្ញុំគិតថា ខ្ញុំវង្វេងនៅក្នុងឋានសួគ៌នៃទេសចរណ៍សមុទ្រ និងកោះ”។
អ្នកទេសចរហែលទឹកក្នុងទេសភាពនៃកោះ Bai Sau កោះ Be ស្រុកកោះ Ly Son។ រយៈពេលមានការផ្ទុះភ្នំភ្លើងបានបង្កើតស្នាដៃធម្មជាតិពីអន្តរកម្មរវាងសមុទ្រនិងភ្នំភ្លើង។
![]() |
តំបន់ឆ្នេរសមុទ្រ Le Thuy ឃុំ Binh Tri ស្រុក Binh Son។ (រូបថត៖ កាសែត Quang Ngai) |
ដីល្បាប់ភ្នំភ្លើងត្រូវបានលាយឡំដោយស្លែពណ៌បៃតងបង្កើតរូបភាពធម្មជាតិដ៏ស្រស់ស្អាតនៅតំបន់ឆ្នេរសមុទ្រ Le Thuy ឃុំ Binh Tri ស្រុក Binh Son។ សាស្ត្រាចារ្យបណ្ឌិត Tran Tan Van នាយកវិទ្យាស្ថានភូគព្ភសាស្ត្រ និងរ៉ែបានមានប្រសាសន៍ថា “បេតិកភណ្ឌភូគព្ភសាស្ត្រនៅ Quang Ngai គឺដូចជាសារមន្ទីរធម្មជាតិនៃសកម្មភាពភ្នំភ្លើងដ៏កម្រក្នុងពិភពលោក”។
![]() |
ឆ្នេរសមុទ្រ Chau Tan ឃុំ Binh Chau ស្រុក Binh Son។ (រូបថត៖ កាសែត Quang Ngai) |
ឆ្នេរសមុទ្រ Chau Tan ឃុំ Binh Chau ស្រុក Binh Son មានប្រវែង ១០ គីឡូម៉ែត្រ ហើយបានក្លាយជាឆ្នេរដ៏ល្អសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាយូរមកហើយ។
យោងតាមគម្រោងអភិវឌ្ឍន៍ទេសចរណ៍ដល់ឆ្នាំ២០២៥ ដោយតម្រង់ទិសដល់ឆ្នាំ ២០៣០ ខេត្ត Quang Ngai ផ្តោតលើការអភិវឌ្ឍន៍យ៉ាងខ្លាំងនូវផលិតផលទេសចរណ៍សំខាន់ៗចំនួនបី រួមមាន ទេសចរណ៍សមុទ្រ និងកោះ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ។ ក្នុងនោះយកចិត្តទុកដាក់ខ្លាំងបំផុតលើទេសចរណ៍សមុទ្រ ទេសចរណ៍វប្បធម៌ជាចំណុចសំខាន់ និងទេសចរណ៍ធម្មជាតិជាគ្រឹះសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
ខេត្ត Quang Ngai មានទីតាំងសំខាន់នៅក្នុងតំបន់សេដ្ឋកិច្ចភាគកណ្តាល និងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។ តំបន់នេះមានផ្លូវហាយវេ Da Nang - Quang Ngai ។ ទន្ទឹមនឹង ផ្លូវល្បឿនលឿន Quang Ngai - Hoai Nhon ផ្លូវហាយវេ Binh Dinh នៅជិតអាកាសយានដ្ឋាន Chu Lai ផ្លូវជាតិលេខ ១ និងផ្លូវឆ្នេរសមុទ្រ Dung Quat - Sa Huynh នេះ នាខាងមុខឆាប់ៗ នេះដាក់ឲ្យបើកប្រាស់ ដែលតភ្ជាប់ក្បាលភាគកណ្តាលនឹង ដើម្បីបើកឱកាសទាក់ទាញភ្ញៀវទេសចរ៕

មតិពីមិត្តអ្នកអាន