Trending now

លើកតម្កើងអត្តសញ្ញាណវប្បធម៌វៀតណាមតាមរយៈទិវាអាស៊ីឆ្នាំ ២០២២

08:47 | 04/10/2022

នាថ្ងៃទី ១ ខែតុលា នៅរដ្ឋធានី Bratislava (ស្លូវ៉ាគី) “ទិវាអាស៊ីឆ្នាំ ២០២២” បានប្រព្រឹត្តិទៅជាផ្លូវការ ក្រោមការសម្របសម្រួលរបស់ស្ថានទូតវៀតណាម រួមជាមួយនឹងស្ថានទូតនៃបណ្តាប្រទេសជប៉ុន ឥណ្ឌូនេស៊ី ចិន និងអាជ្ញាធរទីក្រុង Bratislava។

ពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅប្រទេសហុងគ្រី ពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅប្រទេសហុងគ្រី
ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរុស្ស៊ី ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរុស្ស៊ី

នេះជាលើកទី ៤ ហើយដែល “ទិវាអាស៊ី” ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Bratislava សំដៅលើកតម្កើងអត្តសញ្ញាណវប្បធម៌ ផ្សព្វផ្សាយទេសចរណ៍ និងម្ហូបអាហាររបស់ទ្វីបអាស៊ី ដល់ប្រជាជនស្លូវ៉ាគី និងភ្ញៀវទេសចរអន្តរជាតិ។

លើកតម្កើងអត្តសញ្ញាណវប្បធម៌វៀតណាមតាមរយៈទិវាអាស៊ីឆ្នាំ ២០២២
ការសម្តែង Ao Dai របស់វៀតណាម ជាមួយមិត្តអន្តរជាតិ (រូបថត៖ VOV)

ឯកអគ្គរដ្ឋទូតវៀតណាម និងបណ្តាប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងចិនបានអះអាងថា ជានិច្ចកាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយស្លូវ៉ាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ី រួមចំណែកបង្កើតរូបភាពតំបន់អាស៊ីមួយ រួសរាយរាក់ទាក់ ត្រៀមខ្លួនជាមិត្តនិងជាដៃគូគួរឱ្យទុកចិត្តរបស់ស្លូវ៉ាគី។

ការសម្តែងសិល្បៈវប្បធម៌ និងក្បាច់គុនជាច្រើនពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី ចិន និងវៀតណាម (ដូចជា របាំដួនស្លិក របាំនៃភូមិភាគទាំងបី ការសំដែងឧបករណ៍ភ្លេងជនជាតិ ចាប៉ី T'rung, Dan Bau, ការសម្តែងអាវផាយរបស់វៀតណាមជាដើម) បានទទួលការនិយមចូលចិត្តរបស់ភ្ញៀវ និងប្រជាជនក្នុងតំបន់។ អ្នកទស្សនាក៏អាចរីករាយជាមួយមុខម្ហូបប្រពៃណីរបស់បណ្តាប្រទេសអាស៊ី ក៏ដូចជាទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ជាមួយវប្បធម៌ និងម្ហូបវៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung