យុគសម័យ - នារសៀលថ្ងៃទី ២៦ កញ្ញា នៅទីក្រុង Berlin រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានជួបសន្ទនាជាមួយលោក Bodo Ramelow ប្រធានក្រុមប្រឹក្សាសហព័ន្ធអាល្លឺម៉ង់ និងជាអភិបាល Thuringia ប្រទេសអាល្លឺម៉ង់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាឡឺម៉ង់ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស Annalena Baerbock។
![]() |
![]() |
![]() |
រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានស្នើថា រដ្ឋសភាអាល្លឺម៉ង់ឆាប់បានផ្តល់សច្ចាប័នលើ EVIPA |
លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីចែករំលែកបទពិសោធន៍លើការរៀបចំ នីតិកម្ម និងការត្រួតពិនិត្យ ហើយសង្ឃឹមថា ក្រុមប្រឹក្សាសហព័ន្ធអាល្លឺម៉ង់នឹងគាំទ្រយ៉ាងសកម្មវៀតណាមក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU)។
ដើម្បីសម្រួលថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក រដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យរដ្ឋសភាអាល្លឺម៉ង់សម្រចជាស្ថាពរការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗខាងមុខ និងនៅ ក្នុងពេលជាមួយគ្នានេះ គាំទ្រគណៈកម្មការអឺរ៉ុប (EC) ដើម្បីដកកាតលឿងសម្រាប់ការនាំចេញអាហារសមុទ្រពីវៀតណាមក្នុងពេលឆាប់ៗនេះ។
ភាគីទាំងពីរបានឯកភាពថា នៅតែមានសក្ដានុពល និងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលវៀតណាមមានតម្រូវការ ហើយអាល្លឺម៉ង់មានប្រៀបខ្លាំងដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងថាមពលកកើតឡើងវិញ។
ជាពិសេស វៀតណាមសង្ឃឹមយ៉ាងមុតមាំថា ភាគីអាល្លឺម៉ង់នឹងបន្តគាំទ្រ និងជួយវៀតណាមក្នុងការផ្លាស់ប្តូរ ដើម្បីបំពេញការប្តេជ្ញាចិត្តដ៏រឹងមាំនៅសន្និសីទ COP២៦ ជាពិសេសនៅក្នុងលក្ខខណ្ឌនៃការទទួលបានហិរញ្ញវត្ថុបៃតងដោយ G៧ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ៕
baoquocte.vn
មតិពីមិត្តអ្នកអាន