Trending now

ខេត្ត Soc Trang៖ បើកទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨

21:06 | 24/09/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី២៣ ខែកញ្ញា បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨ នៅខេត្ត Soc Trang ឆ្នាំ ២០២២។

កីឡា​វៀតណាម​ខិតខំប្រឹងប្រែង​យ៉ាងខ្លាំងក្លាថែមទៀត ដើម្បីទទួលបានស្នាដៃខ្ពស់ថ្មីៗ កីឡា​វៀតណាម​ខិតខំប្រឹងប្រែង​យ៉ាងខ្លាំងក្លាថែមទៀត ដើម្បីទទួលបានស្នាដៃខ្ពស់ថ្មីៗ
មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ព្រំដែនវៀតណាម-ឡាវលើកទី៣ ប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២២ មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ព្រំដែនវៀតណាម-ឡាវលើកទី៣ ប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២២
ទិដ្ឋភាពនៃកិច្ចប្រជុំគណៈរៀបចំទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨ នៅខេត្ត Soc Trang ឆ្នាំ២០២២។ (រូបថត៖ daibieunhandan)
ទិដ្ឋភាពនៃកិច្ចប្រជុំគណៈរៀបចំទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនជាតិខ្មែរភាគខាងត្បូងលើកទី៨ នៅខេត្ត Soc Trang ឆ្នាំ២០២២។

ក្រោមប្រធានបទ “អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរនៅភាគខាងត្បូង ដោយសមភាព សាមគ្គីភាព គោរព សមាហរណកម្មនិងអភិវឌ្ឍន៍” ទិវាបុណ្យនេះ សំដៅលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិខ្មែរភាគខាងត្បូងក្នុងខឿនវប្បធម៌ឯកភាព និងពហុបែប នៃសហគមន៍ជនជាតិវៀតណាមទាំង ៥៤។ ទិវាបុណ្យឆ្នាំនេះត្រូវបានរៀបចំឡើងដោយរួមបញ្ចូលជាមួយពិធីបុណ្យអកអំបុក - ប្រណាំងទូក ង លើកទី ៥ តំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២២។

លោកស្រី Huynh Thi Diem Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang ប្រធានគណៈកម្មាធិការរៀបចំទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរភាគខាងត្បូងលើកទី ៨ នៅខេត្ត Soc Trang ក្នុងឆ្នាំ ២០២២ បានមានប្រសាសន៍ថា៖ “យើងខ្ញុំបានកំណត់ថា ទិវាបុណ្យនេះជាថ្ងៃសប្បាយរីករាយ ហើយការរៀបចំពិថីបុណ្យអកអំបុក-ប្រណាំងទូក ង ឬការរៀបចំពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរភាគខាងត្បូង គឺជាការបង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិខ្មែរនៃខេត្តនានាក្នុងតំបន់ភាគខាងត្បូង។ ជាពិសេស បងប្អូនជនជាតិខ្មែរនៅខេត្ត Soc Trang មានឱកាសផ្លាស់ប្តូរ និងលើកកម្ពស់ប្រពៃណីវប្បធម៌ដ៏ល្អប្រសើររបស់ជនរួមជាតិខ្មែរ”។

រូបថត៖ dạibieunhandan

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ - ៨ ខែវិច្ឆិកា ទិវាបុណ្យនេះមានការចូលរួមរបស់ខេត្តក្រុងចំនួន ១២ នៃតំបន់ណាមបូខាងលិច និងទីក្រុងហូជីមិញ រួមជាមួយសកម្មភាពវប្បធម៌ដូចជា៖ ការតាំងពិព័រណ៍ឧទ្ទេសនាម និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីក្នុងស្រុក ការបង្ហាញសម្លៀកបំពាក់ជនជាតិប្រពៃណី ក៏ដូចជាការតាំងពិព័រណ៍ កែច្នៃ និងឧទ្ទេសនាមម្ហូបអាហារផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ