Trending now

កីឡា​វៀតណាម​ខិតខំប្រឹងប្រែង​យ៉ាងខ្លាំងក្លាថែមទៀត ដើម្បីទទួលបានស្នាដៃខ្ពស់ថ្មីៗ

08:31 | 03/06/2022

នាយប់ថ្ងៃទី ១ មិថុនា ពិធីបូកសរុប លើកទឹកចិត្ត និងជូនរង្វាន់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ព្រំដែនវៀតណាម-ឡាវលើកទី៣ ប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២២ មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ព្រំដែនវៀតណាម-ឡាវលើកទី៣ ប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២២
សមាគមកីឡាអេឡិចត្រូនិកវៀតណាម (VIRESA) ជួយ​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​នៅ​ស៊ីហ្គេម​ឆ្នាំ​ក្រោយ សមាគមកីឡាអេឡិចត្រូនិកវៀតណាម (VIRESA) ជួយ​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​នៅ​ស៊ីហ្គេម​ឆ្នាំ​ក្រោយ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់គ្រឿងឥស្សរិយយសជូនកីឡាករ កីឡាការិនីដែលមានស្នាដៃឆ្នើម។ (រូបថត៖ vgp)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់គ្រឿងឥស្សរិយយសជូនកីឡាករ កីឡាការិនីដែលមានស្នាដៃឆ្នើម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងចែករំលេកក្ដីសប្បាយរីករាយដល់កីឡាករ គ្រូបង្វឹក ព្រមទាំងជូនពរ និងលើកតម្កើងចំពោះស្នាដៃឆ្នើមៗ ដែលក្រុមកីឡាវៀតណាមសម្រេចបាន ដោយនាំមកនូវក្តីសប្បាយរីករាយ មោទនភាពជូនចំពោះប្រទេសជាតិ ប្រជាជន និងអ្នកគាំទ្ររាប់លាននាក់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដោយបានជំនះពុះពារលើការលំបាក សាកល្បងជាច្រើន ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ វៀតណាមបានរៀបចំព្រឹត្តិការណ៍ស៊ីហ្វេមលើកទី ៣១ ប្រកបដោយជោគជ័យ។ នេះគឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់របស់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ព្រមទាំងការរួមដំណើរ គាំទ្ររបស់សហគ្រាស និងប្រជាជន ជាពិសេសគឺការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតរបស់កីឡាករប្រមាណ ៥ ពាន់នាក់ លើវិញ្ញាសាកីឡាចំនួន ៤០ មុខក្នុងនោះភាគច្រើនជាវិញ្ញាសា OLYMPIC និង ASIAD។

នេះក៏ជាសក្ខីភាពសរឲ្យឃើញថាវៀតណាមបានសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដប្រកបដោយប្រសិទ្ធភាព ហើយវៀតណាមកំពុងស្ដារឡើងវិញយ៉ាងខ្លាំងក្លា អភិវឌ្ឍន៍សេដ្ឋកិច្ច និងបើកទ្វារចំហជាមួយពិភពលោក៖

“ជួរគ្រូបង្វឹក និងកីឡាកររបស់វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហ្វឹកហាត់ ប្ដេជ្ញាចិត្តក្នុងប្រកួត បង្ហាញពីទំនុកចិត្ត ឆន្ទៈ ឬទ្ធានុភាព ដោយការប្រកួតដើម្បីប្រទេសជាតិ ដើម្បីស្មារតីកីឡាសាមគ្គីគ្នា ស្មោះសរ និងថ្លៃថ្នូរ ព្រមទាំងគួបផ្សំនឹងការប្រកួតដ៏ឈ្លាសវៃ និងកម្លាំងពលំរបស់បុគ្គលម្នាក់ៗ ដើម្បីដណ្ដើមឲ្យបានស្នាដៃខ្ពស់បំផុតក្នុងរយៈពេល ១៧ ថ្ងៃ នៃការប្រកួតយ៉ាងប្ដូរផ្ដាច់។ ដើម្បីដណ្ដើមបានមេដាយទាំងនេះ កីឡាករ និងគ្រូបង្វឹកបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងលះបង់គ្រប់បែបយ៉ាង សំដៅផ្ដោតសំខាន់លើការប្រកួត នាំមកនូវភាពត្រចះត្រចង់ជូនប្រទេសជាតិផងដែរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា