Trending now

អគ្គលេខាធិការ A. Guterres បានអះអាងថា អ.ស.ប នឹងគាំទ្រអាទិភាពអភិវឌ្ឍន៍របស់វៀតណាម

07:19 | 25/09/2022 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ២៣ ខែកញ្ញា បន្តសកម្មភាពរបស់គណៈប្រតិភូវៀតណាម នៅសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាល ទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយលោក Antonió Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប)។

ACS – ស៊ុយអែតឧបត្ថម្ភ ៩៧៤  លានដុង ដល់កុមារជនជាតិភាគតិចនៅក្នុងឃុំព្រៃភ្នំចំនួនបីនៃស្រុក A Luoi ACS – ស៊ុយអែតឧបត្ថម្ភ ៩៧៤ លានដុង ដល់កុមារជនជាតិភាគតិចនៅក្នុងឃុំព្រៃភ្នំចំនួនបីនៃស្រុក A Luoi
អ.ស.ប មានបំណងប្រាថ្នាអោយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅជាងទៀតក្នុងសកម្មភាពរក្សាសន្តិភាព អ.ស.ប មានបំណងប្រាថ្នាអោយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅជាងទៀតក្នុងសកម្មភាពរក្សាសន្តិភាព
អគ្គលេខាធិការ A. Guterres បានអះអាងថា អ.ស.ប នឹងគាំទ្រអាទិភាពអភិវឌ្ឍន៍របស់វៀតណាម
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh និង លោក Antonió Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប)។

នៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមជាមួយប្រទេសសមាជិក និងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ដើម្បីជំរុញរបៀបវារៈរួមសំខាន់ៗ ចាប់ពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រហូតដល់ការរក្សាសន្តិភាព ក្នុងតំបន់នានាលើពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មការប្តេជ្ញាចិត្តរបស់ខ្លួននៅ COP26 ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ដោយស្នើឱ្យអង្គការសហប្រជាជាតិជួយឧបត្ថម្ភយ៉ាងសកម្មក្នុងដំណើរការកសាងភាពជាដៃគូផ្លាស់ប្តូរ ថាម ពលដោយស្មើភាព (JETP)។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonió Guterres បានអះអាងថា អ.ស.ប នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រអាទិភាពអភិវឌ្ឍន៍របស់វៀតណាមក្នុងទិសដៅផ្លាស់ប្តូរបៃតង និរន្តរភាព និងសមធម៌ ជាពិសេសលើការទទួលបានហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ លោករំពឹងទុកថា វៀតណាមនឹងជំរុញយ៉ាងខ្លាំងក្លានូវតួនាទីរបស់ខ្លួន និងរួមចំណែកក្នុងការដោះស្រាយបញ្ហាសកល។

ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៧៧ លោក Csaba Korosi ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បាន ចែករំលែកចំណាប់អារម្មណ៍ពិសេសលើការគ្រប់គ្រងធនធានទឹក ហើយឲ្យដឹងថែមទៀតថា វៀតណាមបានចាត់ទុកទឹកជាបញ្ហាសន្តិសុខដ៏សំខាន់មួយ ដោយសារទទួលរងនូវផលប៉ះពាល់ជាច្រើននៃគ្រោះរាំងស្ងួត ទឹកជំនន់ ការកើនឡើងកម្ពស់ទឹកសមុទ្រ ការអភិវឌ្ឍនិងធ្វើអាជីវកម្មប្រភពធនធានទឹកហួសហេតុ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលប្តេជ្ញាមិនលះបង់បរិស្ថានជាថ្នូរនឹងកំណើនសេដ្ឋកិច្ច ប៉ុន្តែត្រូវការតុល្យភាពរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការការពារបរិស្ថាន។ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Csaba Korosi បានអះអាងថា លោកមានបំណងចង់ឲ្យវៀតណាមបន្តចូលរួមយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីទឹកក្នុងខែមីនា ឆ្នាំ២០២៣។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte។ ភាគីទាំងពីរបានអះអាងថា នឹងផ្តោតការយកចិត្តទុកដាក់ក៏ដូចជា ផ្តល់អាទិភាពដល់ការអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ហូឡង់; យល់ព្រមពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ក៏ដូចជាការបន្តយន្តការសហប្រតិបត្តិការទ្វេភាគីដែលត្រូវបានផ្អាក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត កូវីដ ១៩។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសៀរ៉ាឡេអូន លោក David Francis ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានស្នើភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តន៍វិធានការមួយចំនួនដើម្បីជំរុញកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសៀរ៉ាឡេអូន នៅខែមីនា ឆ្នាំ ២០២២; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្កានុពលនៃភាគីទាំងពីរដូចជា កសិកម្ម ការជីកយករ៉ែ ជំរុញពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស Guinea-Bissau Suzi Carla Barbosa ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយមិត្តអាហ្រ្វិក ក្នុងនោះមាន Guinea-Bissau។ ភាគីទាំងពីរបានឯកភាពជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។ល។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ Guinea-Bissau ជួយឧបត្ថម្ភវៀតណាមចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម