Trending now

ការជ្រើសរើសរសជាតិអំបុក សម្រាប់ពិធីបើកមហោស្រពខ្ពង់រាបពណ៌ស Bac Ha

06:00 | 18/09/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ១៧ ខែកញ្ញា គណៈកម្មាធិការប្រជាជនស្រុក Bac Ha និងមន្ទីរទេសចរខេត្ត Lao Cai បានបើកពិធីបុណ្យ “ក្លិនក្រអូបនៃ​អំបុកសរទរដូវមាស” ក្នុងក្របខ័ណ្ឌ “មហោស្រពសរទរដូវ” នៅលើខ្ពង់រាបពណ៌ស Bac Ha។

មហោស្រពខ្ពង់រាបពណ៌ស Bac Ha (វៀតណាម) នារដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ មហោស្រពខ្ពង់រាបពណ៌ស Bac Ha (វៀតណាម) នារដូវស្លឹកឈើជ្រុះឆ្នាំ ២០២២
លក្ខណៈពិសេសនៃផ្សារណាត់ Bac Ha លក្ខណៈពិសេសនៃផ្សារណាត់ Bac Ha
ការជ្រើសរើសរសជាតិអំបុក សម្រាប់ពិធីបើកមហោស្រពខ្ពង់រាបពណ៌ស Bac Ha
ស្ត្រី​ជនជាតិ​ Tay កំពុង​ធ្វើ​​អំបុក។

គេដឹងថា អំបុកដំណើប គឺជាផលិតផលប្រពៃណីរបស់ជនជាតិ Tay នៅស្រុក Bac Ha (Lao Cai) ដែលល្បីជាងគេគឺ​អំបុកនៅភូមិ Na Lo (ឃុំ Ta Chai) និងឃុំ Na Hoi និង ឃុំBan Lien .... ត្រូវអតិថិជននិងអ្នកប្រើប្រាស់និយមចូលចិត្ត​។

ភ្ញៀវមកទស្សនាពិធីបុណ្យអំបុក Bac Ha នឹងមើលឃើញ និងទទួលបានបទពិសោធន៍ផ្ទាល់ពីវិធីធ្វើអំបុករបស់ជនជាតិ Tay នៅទីនេះ។

ពីគ្រឿងផ្សំដែលធ្លាប់ស្គាល់គឺ​អំបុក ជនជាតិ Tay បានកែច្នៃវាទៅជាមុខម្ហូបពិសេសៗជាច្រើនដូចជា៖ នំអំបុក បាយ​អំបុក បង្អែម​អំបុក ប្រហិតសាច់​ជ្រូកលាយ​នឹងអំបុក សាច់ក្រកអំបុក ស្រាអំបុក...

រៀងរាល់សរទរដូវ​ គ្រួសារជនជាតិ Tay តែងតែកែច្នៃ​បាយ​អំបុកដែលរួមមានគ្រឿងផ្សំសាមញ្ញៗដូចជា អង្ករដំណើប។ បន្ទាប់​ពី​ជ្រើសរើស​អង្ករ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​រឹង​ហើយ វា​ត្រូវ​ឆ្អើរឱ្យ​ស្ងួត​យ៉ាង​ប្រយ័ត្ន​ប្រយែង​ ដើម្បី​បង្កើត​អំបុក​ថ្មី​។

ដើម្បីធ្វើឱ្យអំបុក​មានរសជាតិឆ្ងាញ់ ជនជាតិ Tay តែងតែធ្វើឡសម្ងួតដោយឡែក។ ក្រោយពេលឆ្អើរឲ្យស្ងួតរួច យកវាទៅបុកដោយដៃប្រហែល ៤ ដង។

តាម​ស្ត្រី​ជនជាតិ​ Tay ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បុក​អំបុករួច កន្ទក់ ចុង​អង្ករ​ទាំងអស់​ត្រូវ​បាន​យក​ចេញ រួច​ទើប​បាន​គ្រាប់អំបុក។ ជនជាតិ​ Tay តែងតែប្រើដៃច្របាច់ឲ្យ​អំបុកជាប់គ្នា រហូតដល់​ពេល​ណាដែល​លែងដៃ វានឹងបែកចេញដោយខ្លួនឯង ពេលនោះ អំបុកនឹងមានរសជាតិឆ្ងាញ់តាមស្តង់ដារ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង