Trending now

នំបញ្ចុកក្តាមស្រែ - ម្ហូបបែបជនបទរបស់វៀតណាម

08:06 | 22/09/2022 យោងតាមកាសែតរូបថតវៀតណាម

គ្រឿងផ្សំសំខាន់បំផុតរបស់នំបញ្ចុក​ក្តាម​ស្រែគឺ​​​ក្តាមស្រែ.. ក្តាមស្រែដែលបានជ្រើសរើសត្រូវតែជាក្តាមញី មានទំហំល្មម រួចលាងទឹក​ឲ្យស្អាត បំបែកស្នូកក្តាមចេញពីខ្លួន ហើយយកខួរ​ក្តាមចេញ។ ដើម្បីមាន​ចានខួរ​ក្តាម​ដ៏ឆ្ងាញ់ គេ​គួរតែ​ឆា​វា​ជាមួយ​ខ្លាញ់និងខ្ទឹមក្រហម​ដែល​បាន​បំពង។

បង្អែមដំឡូងមី - ឱសថបុរាណក្នុង​តំបន់ស្រុកស្រែ​នៅ​វៀតណាម បង្អែមដំឡូងមី - ឱសថបុរាណក្នុង​តំបន់ស្រុកស្រែ​នៅ​វៀតណាម
នំបញ្ចុកថាងឈ្លើងសមុទ្រ - អាហារ​ប្រណីត​ បង្ហាញពី​ភាព​​សាមញ្ញ​ ធម្មតា ​នៃ​ម្ហូប​​អាហារ​រដ្ឋធានី​​​ហាណូយ នំបញ្ចុកថាងឈ្លើងសមុទ្រ - អាហារ​ប្រណីត​ បង្ហាញពី​ភាព​​សាមញ្ញ​ ធម្មតា ​នៃ​ម្ហូប​​អាហារ​រដ្ឋធានី​​​ហាណូយ
គ្រឿង​ផ្សំ​សម្រាប់​នំបញ្ចុក​ក្តាម​មាន​៖ ខួរ​ឆា​ជាមួយ​ខ្ទឹម​ក្រហម នំបញ្ចុក ជីគ្រប់មុខ និង​គ្រឿងទេស។
គ្រឿង​ផ្សំ​សម្រាប់​នំបញ្ចុក​ក្តាម​មាន​៖ ខួរ​ឆា​ជាមួយ​ខ្ទឹម​ក្រហម នំបញ្ចុក ជីគ្រប់មុខ និង​គ្រឿងទេស។

សាច់ក្តាមបាន​បុក​ដោយក្បាល​បុកនិង​អង្រែរ ​ពីព្រោះ​ធ្វើ​តាម​បែបនេះគេ​នឹងយក​សាច់​ក្តាម​​ឱ្យ​អស់ រួច​យក​ក្តាម​ដែល​បុក​រួច​ចាក់​ទឹក​ចូលនិងកូរ ។ បន្ទាប់មក គេ​ច្រោះទឹក​​និង​ចោលឆ្អឹង​ក្តាមនៅ​សល់​។ យក​ទឹក​នោះ​ដាក់​លើ​ចង្ក្រាន ហើយ​ដាំឱ្យ​ឆ្អិន។ ក្នុង​ដំណើរចម្អិន គេកូរ​រហូត​ដល់ពេល​ណាដែល​សាច់​ក្ដាម​អណ្តែត​លើផ្ទៃ​ទឹក។ គេយកសាច់ក្តាម​ចេញ​ ហើយបញ្ចូល​ក្នុង​ឆ្នាំង​ខួរ​ក្តាម​ដែល​ឆារួចហើយ។

ប្រសិនបើអ្នកចង់បង្កើនភាពឆ្ងាញ់នៃឆ្នាំងទឹកស៊ុបក្តាម អ្នកអាចប្រើឆ្អឹងជ្រូកបន្ថែមទៀត។ ដើម្បីឱ្យឆ្នាំងទឹក​ស៊ុប​មានពណ៌ និងបង្កើនរសជាតិទាក់ទាញ គេ​ត្រូវ​ដាក់ប៉េងប៉ោះគឺចាំបាច់ណាស់។ ប៉េងប៉ោះហាន់​​និង​ដាក់​ចូល​ក្នុងឆ្នាំងទឹកស៊ុប។ ម្យ៉ាងទៀត ប៉េងប៉ោះដែលហាន់រួចត្រូវចៀន និងច្រោះយកពណ៌។ ទឹក​ខ្មេះ​បន្តិច​នឹង​ធ្វើ​ឱ្យ​ទឹក​ស៊ុប​ក្តាមមាន​រសជាតិ​ជូរ​តិចៗ។ ដូច្នេះ ទឹកស៊ុប​ក្តាម​បាន​ដាំរួច​ហើយ យក​នំបញ្ចុក​ដាក់​ក្នុងឆាន​ ដាក់បន្ថែម​ខួរក្តាមនិង​សាច់ក្តាម​ដែលមានពណ៌លឿង។ បន្ទាប់មកស្រូប​ទឹក​ស៊ុបក្តៅ​នឹងស្លឹកខ្ទឹមបន្តិច។

នំបញ្ចុក​ក្តាម​ស្រែគឺជាម្ហូបបែបជនបទ។
នំបញ្ចុក​ក្តាម​ស្រែគឺជាម្ហូបបែបជនបទ។

នំបញ្ចុក​ក្តាម​ស្រែបាន​ទទួលទាន​ជាមួយ​ជីគ្រប់មុខ។ នំបញ្ចុក​កនេះមានរសជាតិឆ្ងាញ់របស់សាច់ក្តាម ក្លិនខ្ទឹម ទឹកស៊ុបថ្លាដែល​មានពណ៌ផ្កាឈូក និងក្លិនប៉េងប៉ោះត្រជាក់។ ជាមួយនឹងគ្រឿងផ្សំសាមញ្ញនៃស្រែចំការដែលរួមបញ្ចូលគ្នាដ៏ឈ្លាសវៃ​ ដើម្បី​បង្កើតមុខម្ហូបមានជីវជាតិ និងល្អសម្រាប់សុខភាពនៅថ្ងៃរដូវក្តៅ៕

យោងតាមកាសែតរូបថតវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម