បង្អែមដំឡូងមីក្តៅដែលមានពណ៌ត្នោតនៃដុំស្ករ ដំឡូងមីទន់ៗ មិនខ្សោះពេក បំណែកដំឡូងមីត្រាំក្នុងទឹកស្ករ បង្អែមមានក្លិនឈ្ងុយរបស់ខ្ញី ម្សៅដំឡូងមី ដូងកោសជាសរសៃ។
![]() |
![]() |
![]() |
បង្អែមដំឡូងមីក្តៅ - ឱសថបុរាណក្នុងតំបន់ស្រុកស្រែនៅវៀតណាម។ |
បង្អែមដំឡូងមីជាម្ហូបបែបប្រពៃណីដែលបានកែច្នៃដ៏សាមញ្ញ បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសាររួច ការទទួលទានបង្អែមដំឡូងមីក្តៅមួយចានពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។
ដំឡូងមី គឺជាមើមដែលបានចាត់ទុកថា ជាល្បឿងងអាហាររបស់ជនជាតិវៀតណាម ដូចជាដំឡូងមី សណ្តែកដី ពោត។ ដំឡូងមីត្រូវបានប្រមូលផលក្នុងរដូវរងា និងរដូវផ្ការីក ដំឡូងមីបានចុងភៅជនជាតិវៀតណាមដ៏ប៉ិនប្រសប់កែច្នៃជាម្ហូបដែលជួយបង្កើនសុខភាពអ្នកទទួលទាន។
![]() |
គ្រឿងផ្សំសម្រាប់ការធ្វើបង្អែមដំឡូងមី រួមមាន ដំឡូងមី ខ្ញី ស្ករ និងដូង។ |
ដំឡូងមីជ្រើសរើសមើមធំៗ ឆូតជុំវិញមើមដំឡូងមី ដើម្បីងាយស្រួលបក ហើយកាត់ជាចំណែកៗ លាងឲ្យស្អាត និងត្រាំក្នុងទឹកអំបិល ប្រហែល ២ ម៉ោង ដើម្បីកម្ចាត់ជាតិពុល។ អំឡុងពេលត្រាំក្នុងទឹក យើងឃើញថា ទឹកល្អក់ អ្នកគួរតែប្តូរទឹក ដើម្បីឲ្យដំឡូងមីចេញជ័របានលឿន។ លាងដំឡូងមីជាមួយទឹកស្អាតពីរបីដង រួចដាក់ចូលក្នុងឆ្នាំង បន្ថែមអំបិលបន្តិច ចាក់ទឹកនិងស្ងោរដំឡូងមីរហូតដល់ឆ្អិន រួចយកវាចេញ។ ហាន់មើមដំឡូងមីជាពីរចំណែកតាមបណ្តោយ យកសរសៃនៅកណ្តាល បន្ទាប់មកយើងកាត់ជាការ៉េតូចៗ។ ដាក់ស្ករសរលាយនឹងដំឡូងមី ហើយទុកក្នុងរយៈ ២ ម៉ោង។ បន្ទាប់មកបន្ថែមទឹកប្រហែល ១ ចាន ដាំដំឡូងមីលើចង្ក្រានរហូតដល់ពេលណាដែលទឹកស្ងួត ដំឡូងមីមានភាពទន់និងខ្សោះ ។
ខ្ញីស្រស់លាងឱ្យស្អាត មួយផ្នែកហាន់ជាសរសៃៗ មួយផ្នែកបុកឲ្យម៉ដ្ឋ។ ដាក់ស្ករចូលឆ្នាំងហើយដាំរហូតដល់ស្កររលាយនិងក្លាយទៅពណ៌មាសទើបចាក់ទឹកនិងខ្ញីចូលហើយដាំឱ្យពុះកូរ រហូតទាល់តែស្កររលាយអស់។ បន្ទាប់មកបន្ថែមដំឡូងមី បន្ថយភ្លើង ដាក់បន្ថែមស្តរតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ លាយម្សៅដំឡូងមីជាមួយនឹងទឹក រួចចាក់ទឹកម្សៅចូលឆ្នាំងបន្តិចម្តងៗ កូរម្សៅអោយចូលគ្នាជាមួយបង្អែមរហូតដល់វាឡើងខាប់ ទឹកបង្អែមឆ្អិន។ ដាក់បង្អែមចូលទៅក្នុងចានមួយ ប្រោះសរសៃដូងពីលើ ដើម្បីបង្កើនភាពទាក់ទាញ។ បើអ្នកចង់បានរសជាតិឆ្ងាញ់ជាងនេះអាចបន្ថែមទឹកខ្ទិះដូងបន្តិច៕
មតិពីមិត្តអ្នកអាន