នំបញ្ចុកថាងធ្លាប់ជាអាហារប្រណីត បង្ហាញពីភាពសាមញ្ញ ធម្មតា នៃម្ហូបអាហាររដ្ឋធានីហាណូយ។ នំបញ្ចុកថាងឈ្លើសមុទ្រ ជាកំណត់ត្រាម្ហូបអាហារថ្មី បង្ហាញពីការគួបផ្សំ រវាងអ្នកចម្អិននិងគ្រឿងផ្សំ បង្កើតបានជាស្នាដៃនំបញ្ចុកថាងឈ្លើងសមុទ្រ ឆ្ងាញ់ពិសាទាក់ទាញចិត្ត។
![]() |
![]() |
![]() |
មុខម្ហូបនំបញ្ចុកថាងឈ្លើងសមុទ្រ ស្រោបទឹកសម្ល ពិសាទាន់នៅក្តៅ។ |
បង ង្វៀន ធីង៉ុកក្វៀន (Nguyen Thị Ngoc Quyen) ជាមេចុងភៅនៅសណ្ឋាគារ Movenpick ហាណូយ ជាអ្នកបង្កើតនំបញ្ចុកថាងឈ្លើងសមុទ្រ មុខម្ហូបនេះធ្លាប់បានតាំងនិងមានចំណាប់អារម្មណ៍ នៅពិធីជប់លៀងអន្តរជាតិ ដែលប្រទេសវៀតណាមជាអ្នករៀបចំ នាឱកាសអបអរសាទរអនុស្សាវរីយ៍១០០០ឆ្នាំ រាជធានីថាំងឡុង - ហាណូយ។ នំបញ្ចុកថាងឈ្លើងសមុទ្រ មានគ្រឿងផ្សំចំនួន២០ និងគ្រឿងទេសដូចជា៖ ឈ្លើងសមុទ្រ សាច់មាន់ បង្គាក្រៀម ឆាយប៉ូវ ប៉ាត់តេ ពងមាន់ ពងគ្រូច ម្សៅមាន់ ម៉ាំបង្គា ជីពងទាកូន ម្ទេស ក្រូចឆ្មា ទឹកខ្មេះ ផ្សិត ខ្ទឹមស្លឹក និងស្គរស។
ឈ្លើងសមុទ្រជាគ្រឿងសមុទ្រដ៏ប្រណីតមួយ និងជាឱសថបុរាណ ដែលមានជាតិបំប៉នខ្ពស់។ ពេលផ្សំនឹងនំបញ្ចុកថាង រួមជាមួយការចម្អិនទាមទារភាពហ្មត់ចត់ ទើបបង្កើតបានមុខម្ហូបឆ្ងាញ់ និងមានជាតិបំប៉នច្រើន។ ការចម្អិននំបញ្ចុកថាង រួមមាន៣ជំហាន៖ ជំហានទី១ សំខាន់បំផុតគឺទឹកសម្ល រម្ងាស់ចេញពីឆ្អឹងជ្រូកនិងសាច់មាន់ រួមនឹងបង្គាក្រៀម ឈ្លើងសមុទ្រ។ ច្នៃដំបូងគឺស្ងោរបង្គាបកសម្បក បុកឱ្យម៉ដ្ឋ ឆាខ្ទឹម និងបង់គ្រឿងទេស។
ប៉ាត់តេហាន់ល្អិត ពងមាន់ចៀនស្តើងហាន់ល្អិត ពងគ្រូចស្ងោរកាត់ជាពីរ។ គ្រឿងផ្សំផ្សេងៗដូចជា៖ ជីពងទាកូន ខ្ទឹមស្លឹក ម្ទេស ក្រូចឆ្មា ឆាយប៉ូវ។ល។ បានកាត់ច្នៃធ្វើស្អាតប្រណីត។ ជំហានទី២ ពេលទឹកពុះមានក្លិនរសជាតិផ្អែមចេញឆ្អឹងជ្រូកនិងបង្គាក្រៀម ខណៈនោះដាក់បន្ថែមទឹកត្រី និងគ្រឿងទេសល្មមពិសា។ ដើម្បីមានរសជាតិឆ្ងាញ់បំផុត ចុងភៅបានដាក់បន្ថែមជន្លេនសណ្តែកដី (peanut worm) ធ្វើឱ្យទឹកសម្ល មានរសជាតិកាន់ផ្អែមឆ្ងាញ់ទៀត។ ទឹកសម្លធ្វើរួច នឹងមកដល់ការតុបតែងដាក់គ្រឿងផ្សំចូលចាន់តូ។ ដាក់នំបញ្ចុកដែលស្រុះទឹកមួយលើក ចូលចាន់តូ រួចដាក់បន្ថែមសាច់មាន់ហែក ប៉ាត់តេហាន់ល្អិត ពងមាន់ហាន់ល្អិត ពងគ្រូចស្ងោរ ផ្សិត បង្គាក្រៀម ឈ្លើងសមុទ្រ ឆាយប៉ូវច្របល់នឹងទឹកខ្មេះស្ករ ជីពងទាកូន ម្ទេស និងខ្ទឹមស្លឹក។ បន្ទាប់មកស្រោបសម្ល នំបញ្ចុកថាងឈ្លើងសមុទ្រធ្វើបានសម្រេច។ ម្ហូបនេះ អាចពិសាជាមួយនឹងម៉ាំ ក្រូចឆ្មា បើបន្ថែមកន្ទៀលទូកកាន់តែប្រសើរ។
របៀបតុបតែងនំបញ្ចុកថាងឈ្លើងសមុទ្រ មើលទៅដូចជាស្នាដៃសិល្បៈ ធ្វើឱ្យនរណាឃើញក៏ចង់ពិសា ដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ពិសា។ មុខម្ហូបនេះ បានចាត់ទុកជា “ម្ហូបពិសេសប្រចាំតំបន់” ភ្ញៀវទេសចរនរណាក៏ដោយ ឱ្យតែអញ្ជើញមកដល់ទីក្រុងហាណូយ តែងតែចង់ពិសាជានិច្ច៕
អាសយដ្ឋានហាង៖ សណ្ឋាគារ Movenpick ហាណូយ លេខ៨៣A ផ្លូវ លី ថឿងគៀត (Ly Thuong Kiet) ហាណូយ ទូរសព្ទ៖ ០២៤ ៣៨ ២២២ ៨០០ |
មតិពីមិត្តអ្នកអាន