Trending now

នៅក្នុងពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនឆ្នាំ២០២២ នឹងមានស្តង់ជាង ២២០ ស្តង់

09:47 | 20/09/2022

ក្រោមប្រធានបទ “មិត្តភាព - កិច្ចសហប្រតិបត្តិការ - ភាពស្អិតរមួត - អភិវឌ្ឍន៍” ពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម - ចិន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មខេត្ត Lang Son ប្រទេសវៀតណាម។

វៀតណាម-កូរ៉េខាងត្បូងសហការលើការតាំងពិព័រណ៍ប្រធានបទស្តីពីបេតិកភណ្ឌ វៀតណាម-កូរ៉េខាងត្បូងសហការលើការតាំងពិព័រណ៍ប្រធានបទស្តីពីបេតិកភណ្ឌ
ការផ្សព្វផ្សាយនិងឃោសនាអំពីការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម នៅឯការតាំងពិព័រណ៍នៅប្រទេសជប៉ុន ការផ្សព្វផ្សាយនិងឃោសនាអំពីការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម នៅឯការតាំងពិព័រណ៍នៅប្រទេសជប៉ុន

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Lang Son ហើយអនុវត្តដោយមជ្ឈមណ្ឌលជម្រុញឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Lang Son។

នៅក្នុងពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនឆ្នាំ២០២២ នឹងមានស្តង់ជាង ២២០ ស្តង់
រូបថតឧទាហរណ៍ (baochinhphu.vn)

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្នុងខេត្ត ជួយគាំទ្រអង្គភាពអាជីវកម្មជំរុញផលិតកម្ម និងការធ្វើអាជីវកម្ម អភិវឌ្ឍទីផ្សារ ស្វែងរកដៃគូ ផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផល បង្កើតឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាម និងចិន។

យោងតាមគណៈកម្មាធិការរៀបចំ ពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកនេះ ត្រូវបានគេរំពឹងថានឹងមានស្ថាប័ន និងអង្គភាពអាជីវកម្មក្នុងស្រុក និងបរទេសជាង ១០០ ចូលរួម និងមានស្តង់ជាង ២២០ ស្តង់។ ជាពិសេស ពិព័រណ៍នឹងតាំងបង្ហាញផលិតផលប្រចាំតំបន់ ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) ផលិតផលឧស្សាហកម្មជនបទគំរូ។ល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា