យុគសម័យ - អង្គការឯកទគ្គកម្មវៀតណាម (Vietkings) ទើបតែបានប្រកាសបញ្ជីមុខម្ហូបពិសេសចំនួន ១០០ ដែលជាអំណោយនិងផលិតផលពិសេស ក្នុងឆ្នាំ ២០២១ - ២០២២ ទូទាំងប្រទេស។
![]() |
![]() |
![]() |
ស៊ុបអន្ទង់ខេត្ត Nghe An គឺជាមុខម្ហូបពិសេសនិងឈ្ងុយឆ្ងាញ់។ |
តាមនោះ ស៊ុបអន្ទង់ និងនំ muot (ស្រដៀងនឹងនំគុយទាវកាត់) Nghe An បានជ្រើសរើសក្នុងបញ្ជីមុខម្ហូបពិសេសទាំង ១០០ របស់វៀតណាម ក្នុងឆ្នាំ ២០២១-២០២២។ Nhut (ម្ហូបមួយធ្វើពីផ្លែខ្នុរខ្ចី) នៃស្រុក Thanh Chuong និងទឹកត្រីនៃស្រុក Cua Lo បានជ្រើសរើសក្នុងចំណោមមុខម្ហូបពិសេសទាំង ១០០ របស់វៀតណាម ក្នុងឆ្នាំ ២០២១ - ២០២២ យោងទៅតាមលក្ខណៈវិនិច្ឆ័យសម្រាប់ប្រកាសតម្លៃនៃម្ហូបវៀតណាម និងមុខម្ហូបពិសេស។
មុខម្ហូបនិងផលិតផលពិសេសក្នុងស្រុក ដែលបានប្រកាស និងណែនាំនៅលើគេហទំព័ររបស់អង្គការឯកទគ្គកម្មវៀតណាម (VietKings) កំពូលវៀតណាម និងអង្គការឯកទគ្គកម្មជនវៀតណាមនៅពិភពលោក (VietWorld) នៅលើបណ្តាញសារព័ត៌មាននៃប្រព័ន្ធឯកទគ្គកម្មវៀតណាម និងជូនដំណឹងដល់មូលដ្ឋាន។
![]() |
ផលិតផល nhut នៃស្រុក Thanh Chuong ត្រូវបានផ្សាយពាណិជ្ជកម្ម នៅលើវេទិកា e-commerce ។ |
មូលដ្ឋាន អង្គភាព និងអង្គការដែលមាន TOP ទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយអង្គការ ឯកទគ្គកម្មវៀតណាម (VietKings) និងអង្គការឯកទគ្គកម្មវៀតណាមសកល (VietWorld) ដើម្បីផ្សព្វផ្សាយរូបភាពមុខម្ហូប ផលិតផលពិសេស តម្លៃនៃម្ហូបវៀតណាមក្នុងប្រទេស និងក្រៅប្រទេស។
យោងតាមលោក Nguyen Manh Loi អនុប្រធានមន្ទីរទេសចរណ៍ Nghe An ការដែលមុខម្ហូបពិសេស និងអំណោយពិសេសមានឈ្មោះក្នុងបញ្ជីម្ហូបទាំង ១០០ នឹងក្លាយជាចំណុចលេចធ្លោសម្រាប់តំបន់ ដើម្បីផ្សព្វផ្សាយមុខម្ហូបរបស់តំបន់ និងទាក់ទាញភ្ញៀវទេសចរ។ ស៊ុបអន្ទង់ជាមួយ ផលិតផល nhut ពិសេសនៃស្រុក Thanh Chong និងទឹកត្រី នៃស្រុក Cua Lo សុទ្ធតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងជាមុខម្ហូបដ៏ល្បីរបស់ខេត្ត Nghe An អស់រយៈពេលជាច្រើនឆ្នាំ។
នាពេលខាងមុខ មន្ទីរទេសចរណ៍នឹងធ្វើការ និងសម្របសម្រួលជាមួយភ្នាក់ងារសារព័ត៌មាន មជ្ឈមណ្ឌលវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីរូបភាព និងតម្លៃនៃមុខជំនាញល្បីៗរបស់ខេត្ត ជាពិសេសមុខម្ហូបនិងផលិតផលពិសេសទាំង ៤ ដែលបានរៀបរាប់ខាងលើ ទាក់ទងនឹងសកម្មភាពវប្បធម៌ ការផ្សព្វផ្សាយទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ៕

To Quoc
មតិពីមិត្តអ្នកអាន