Trending now

វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី

19:38 | 12/09/2022

ក្នុងជំនួបនេះ លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី។

វៀតណាមមានបំណងរួមជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត វៀតណាមមានបំណងរួមជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត
អគ្គិសនីវៀតណាមបានទទួលជួប និងធ្វើការជាមួយអគ្គិសនីកម្ពុជា អគ្គិសនីវៀតណាមបានទទួលជួប និងធ្វើការជាមួយអគ្គិសនីកម្ពុជា
លោក Vo Van Thuong លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី  ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) លោក Heng Swee Keat។ (រូបថត៖ vietnamplus)
លោក Vo Van Thuong លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) លោក Heng Swee Keat។

នារសៀលថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ លោក Vo Van Thuong លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) លោក Heng Swee Keat ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ក្នុងជំនួបនេះ លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយសិង្ហបុរី។ លោក Vo Van Thuong បានស្នើទិសដៅមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរត្រូវរក្សាការជួបប្រាស្រ័យ និងទំនាក់ទំនងកម្រិតខ្ពស់ និងនៅគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងអង្គការប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង ការអភិវឌ្ឍប្រកបដោយចីរភាព; ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក Heng Swee Keat សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញវិធានការពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការអប់រំ បណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជន។ ទាក់ទងនឹងវិស័យនយោបាយ ឧបនាយករដ្ឋមន្ត្រី Heng Swee Keat បានសង្កត់ធ្ងន់ថា ស្ថិរភាពនយោបាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស អាស្រ័យហេតុនេះ ចង់ឲ្យប្រទេសទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ និងមានសក្តានុពលជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការច្នៃប្រឌិតជាដើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦
ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ