Trending now

វៀតណាមមានបំណងរួមជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត

19:31 | 12/09/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងឱកាសនេះ លោកស្រី Truong Thi Mai ក៏បានទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ជួបសំណេះសំណាល និងស្វែងយល់អំពីស្ថានភាពសិក្សា ការងារ និងជីវភាពរស់នៅរបស់កម្មាភិបាលនៃទីភ្នាក់ងារតំណាង និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។

អគ្គិសនីវៀតណាមបានទទួលជួប និងធ្វើការជាមួយអគ្គិសនីកម្ពុជា អគ្គិសនីវៀតណាមបានទទួលជួប និងធ្វើការជាមួយអគ្គិសនីកម្ពុជា
បណ្តា​សកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ «ហាណូយ - Dien Bien Phu លើលំហរ​អាកាស​» បណ្តា​សកម្មភាពអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ «ហាណូយ - Dien Bien Phu លើលំហរ​អាកាស​»
សមមិត្ត Truong Thi Mai (ទី 2 ពីឆ្វេង) បាននិយាយនៅក្នុងកិច្ចប្រជុំ។ រូបថត៖ Pham Tuan/VNA
លោកស្រី Truong Thi Mai (ទី ២ ពីឆ្វេង) បាននិយាយនៅក្នុងកិច្ចប្រជុំ។

ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំងមជ្ឈិម ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម -ជប៉ុន បានមានសកម្មភាពជាច្រើន ដូចជាជួបពិភាក្សា និងជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Hidehisa Otsuji ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម Nikai Toshihiro ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម Tsutomu Takebe; ទស្សនាខេត្ត Hokkaido ដែលជាកន្លែងមានប្រជាជនវៀតណាមជាង ១០ម៉ឺននាក់រស់នៅ និងធ្វើការ ព្រមទាំងចូលរួមពិធីបុណ្យវៀតណាមនៅទីក្រុង Sapporo នៃខេត្ត Hokkaido…។

ក្នុងជំនួបទាំងនេះ លោកស្រី Truong Thi Mai បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយជប៉ុន និងមានបំណងរួមសហការជាមួយជប៉ុនពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។ លោកស្រី Truong Thi Mai បានស្នើឱ្យថ្នាក់ដឹកនាំជប៉ុនគាំទ្រភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងនយោបាយ ជំរុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ យកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងឱកាសនេះ លោកស្រី Truong Thi Mai ក៏បានអញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន ជួបសំណេះសំណាល និងស្វែងយល់អំពីស្ថានភាពសិក្សា ការងារ និងជីវភាពរស់នៅរបស់កម្មាភិបាលនៃទីភ្នាក់ងារតំណាង និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន