Trending now

សម្ពោធអគារគោរពវិញ្ញាណក្ខន្ធ និងតំកល់ទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា

11:08 | 11/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅពិធីសម្ពោធអគារគោរពវិញ្ញាណក្ខន្ធ និងតំកល់ទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។

វៀតណាម និងកម្ពុជាប្តេជ្ញាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី វៀតណាម និងកម្ពុជាប្តេជ្ញាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី
អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
កាត់ខ្សែបូសម្ពោធអគារគោរពវិញ្ញាណក្ខន្ធ និងតំកល់ទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា (រូប​ថត៖ VTV)
កាត់ខ្សែបូសម្ពោធអគារគោរពវិញ្ញាណក្ខន្ធ និងតំកល់ទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang; អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងខេត្តព្រះសីហនុ; ក្រុមស្វែងរក យក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុនៃទុក្ករបុគ្គល (K73) និងតំណាងអង្គភាពឧបត្ថម្ភ។ ខាងភាគីកម្ពុជា ក៏មានវត្តមាន នាយឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងតំណាងរាស្រ្តមូលដ្ឋានផងដែរ។

ក្រោយ​ការ​សាងសង់​អស់​រយៈពេល​ពីរ​ខែ ព្រះវិហារ និង​កន្លែង​ផ្ទុក​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រ​ចិត្ត​វៀតណាម​នៅ​កម្ពុជា​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់។ គម្រោងនេះមានដូចជា៖ ផ្ទះសម្រាប់ទុកដាក់អដ្ឋិធាតុរបស់ទុក្ករបុគ្គល ទីធ្លាសម្រាប់ដាំផ្កា និងរុក្ខជាតិលម្អ ដែលមានផ្ទៃដីសរុប ៦០០ម២។ ថវិកា​សរុប​ក្នុង​ការ​សាងសង់​គម្រោង​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Viettel Cambodia (Metfone) និង​សាខា Military Commercial Commercial Stock Bank-Cambodia (MB Cambodia)។

ក្នុងពិធីនេះ ប្រតិភូទាំងឡាយបានកាត់ខ្សែបូសម្ពោធ និងអុជធូបរំលឹកគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងចំណងសាមគ្គីភាពអន្តរជាតិ វៀតណាម-កម្ពុជា។

សំណង់នេះមានផ្នែកសំខាន់ៗរួមមាន៖ អគារតំកល់ទុកអដ្ឋិធាតុយុទ្ធជនពលី សួនច្បារ ដែលមានផ្ទៃដីសរុប ៦០០ ម៉េត្រការ៉េ។

អញ្ជើញថ្លែងមតិនៅទីនេះលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ និងប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលដើម្បីឲ្យមានកន្លែងតំកល់ទុក និងគោរពវិញ្ញណក្ខន្ធដ៏ធំទូលាយសម្រាប់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងថា ភាគីកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងជួយក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមឲ្យត្រឡប់ទៅកាន់មាតុភូមិវិញ។

ថ្នាក់ដឹកនាំយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាតំណាងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយដល់រាជដ្ឋាភិបាល និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើឱ្យប្រទេសកម្ពុជារស់ឡើងវិញដូចសព្វថ្ងៃនេះ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា