Trending now

វៀតណាមនិង EU ពង្រឹងទំនាក់ទំនងទ្វេភាគី

09:50 | 09/09/2022

ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបបានមានប្រសាសន៍ថា EVFTA គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងនៃភាគីទាំងពីរ ហើយឆ្ពោះទៅរកការអភិវឌ្ឍថ្មីនាពេលអនាគត។

វៀតណាមនិង «ឱកាសមាស» ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA វៀតណាមនិង «ឱកាសមាស» ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA
វៀតណាមនិង​កម្ពុជា​ ​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ព័ត៌មាន​ ​និង​សោតទស្សន៍​ វៀតណាមនិង​កម្ពុជា​ ​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ព័ត៌មាន​ ​និង​សោតទស្សន៍​
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange (រូបថត៖ quochoi.vn)
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange

នាថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប ដឹកនាំដោយលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រដ្ឋសភា និងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) ដើម្បីជំរុញសមាជិក EU ផ្សេងទៀត ផ្តល់សច្ចាប័ន និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម(EVFTA)-EU ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបនឹងជំរុញដល់ប្រទេសនានាផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA; រដ្ឋសភា និងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ EU ដើម្បីជំរុញដល់សមាជិកដទៃទៀតផ្ដល់សច្ចាប័ន និងអនុវត្តន៍កិច្ចព្រមព្រៀង។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យ EU បន្តដើរតួនាទីធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ជាការឆ្លើយតប ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបបានមានប្រសាសន៍ថា EVFTA គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងនៃភាគីទាំងពីរ ហើយឆ្ពោះទៅរកការអភិវឌ្ឍថ្មីនាពេលអនាគត។ លោក Bernd Lange បានឲ្យដឹងថា នាបច្ចុប្បន្ននេះ បណ្ដាប្រទេសជាសមាជិក EU បានត្រៀមខ្លួនជាស្រេចជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA។ លោកក៏ បានសង្កត់ធ្ងន់ថា រូបលោក និង EU តែងតែគាំទ្រវៀតណាមលើបញ្ហានានាទាក់ទងនឹងសន្តិសុខ សេរីភាពនាវាចរណ៍ អាកាសចរណ៍ ដែលភាគីទាំងអស់សុទ្ធតែត្រូវគោរព តាមគោលការណ៍ផ្អែកលើច្បាប់អន្តរជាតិផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR