Trending now

វៀតណាមនិង​កម្ពុជា​ ​ឯកភាព​គ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ព័ត៌មាន​ ​និង​សោតទស្សន៍​

05:58 | 05/11/2019 (ប្រភព៖ clicknews - សរុបដោយ ហេងវុធ្ធី)

​គណៈប្រតិភូ​ក្រសួងព័ត៌មាន​កម្ពុជា​ ​ដឹកនាំ​ដោយ​លោក​ ​លី​ ​វ៉ាន់​ហុង​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ ​បាន​កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​ ​៥ថ្ងៃ​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ្ត​ការ​ ​និង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​លើ​ការងារ​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​ ​និង​សោតទស្សន៍​ ​រវាង​ក្រសួងព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ​។​

ទិដ្ឋភាពនៃជំនួប (រូបថត៖clicknews)

នៅ​ថ្ងៃទី១​ ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ​គណៈប្រតិភូ​ដឹកនាំ​ដោយ​ ​លោក​ ​លី​ ​វ៉ាន់​ហុង​ ​ត្រូវ​បាន​អញ្ជើញ​ទស្សនៈ​កិច្ច​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ ​និង​រក្សាទុក​ទិន្នន័យ​កាសែត​អេឡិចត្រូនិក​ ​Digital​ ​Media​ ​Archive​ ​Center​ ​និង​បាន​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងព័ត៌មាន​ ​និង​ផ្សព្វផ្សាយ​វៀតណាម​។​

​ក្នុង​នោះ​ ​ភាគី​វៀតណាម​ ​ដឹក​ដោយ​លោក​ ​Hoang​ ​Vinh​ ​Bao​ ​អនុរដ្ឋ​មន្រ្តី​ក្រសួងព័ត៌មាន​ ​និង​ផ្សព្វផ្សាយ​ ​និង​លោក​បណ្ឌិត​ ​Phan​ ​Thao​ ​Nguyen​ ​អគ្គនាយក​នៃ​អគ្គ​នាយដ្ឋាន​សហ​ប្រតិ​បត្ត​ការ​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំ​នាញ​ផ្សេង​ៗ​ទៀត​។​

​ក្នុង​ជំនួប​ភាគី​ទាំងពីរ​ ​ពេញចិត្ត​ចំ​ពោះ​លទ្ឋ​ផល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​កន្លងមក​ ​និង​គាំទ្រ​ ​ឱ្យ​មាន​កិច្ចសហការ​គ្នា​បន្ថែម​ទៀត​ ​ចាប់តាំងពី​ថ្នាក់​រដ្ឋាភិបាល​ ​រហូតដល់​អង្គភាព​និង​អង្គភាព​ ​ចំណុះ​ឱ្យ​ក្រសួងព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ​។​

(ប្រភព៖ clicknews - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ clicknews - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម