នំស្រស់មួយប្រភេទ ធ្វើដោយរំងាស់ម្សៅឲ្យឆ្អិនឲ្យខាប់ ហើយដួសដាក់លើប្រទាសវាចសង្កត់ឲ្យចេញជាដុំតូចៗធ្លាក់មកក្នុងទឹកត្រជាក់ដែលដាក់ក្នុងចានធំឬជើង, ប្រើបរិភោគជាមួយនឹងទឹកខ្ទិះលាយស្ករ : លតម្សៅដំណើប, លតម្សៅជ្រែ ។ ប៉ុន្តែ «លតឆា» ជាអាហារពេញនិយមមួយនៅកម្ពុជាដោយមានការដាក់លក់តាំងពីរទេះរុញតាមផ្លូវ រហូតដល់ហាងទំនើប ជាមួយនឹងតម្លៃសមរម្យ។ អាហារដ៍ពេញនិយមនៅកម្ពុជានេះ ត្រូវបានធ្វើឡើងដោយម្សៅអង្ករ ដែលក្លាយជាសរសៃតូចល្មម ហើយឆាលាយជាសាច់ បន្លែ ស៊ុត និងគ្រឿងផ្សំផ្សេងទៀត។
![]() |
![]() |
![]() |
នៅតំបន់អាស៊ីអាគ្នេយ៍ អាហារដែលស្ថិតក្នុងបញ្ជីអាហារតាមផ្លូវពេញនិយម៥០មុខរបស់អាស៊ី ផងដែរនោះមានដូចជា Banh Mi, កាហ្វេទឹកកក និងហ្វឺរបស់វៀតណាម, ក្តាមអូមីឡែត (Crab omelets), Khao soi និង Sai Krok Isan របស់ថៃ, បាយដំណើប Nam Khao និង Khao jee របស់ឡាវ, Gado gado, Getuk និង Kerak telor របស់ឥណ្ឌូណេស៊ី, Halo-halo និង Kwek kwek របស់ហ្វីលីពីន, Lahpet thoke និង Mohinga របស់មីយ៉ាន់ម៉ា, Kuih cincin របស់ព្រុយណេ, Nasi lemak និងឡាក់សា Asam Laksa របស់ម៉ាឡេស៊ី, ក្តាមម្ទេស (Chili crab) របស់សិង្ហបុរី។
ក្រៅពីនេះ អាហារតាមផ្លូវរួមក្នុងតំបន់មានដូចជា Kaya toast របស់សិង្ហបុរី/ម៉ាឡេស៊ី, Rojak របស់ម៉ាឡេស៊ី/ឥណ្ឌូណេស៊ី/សិង្ហបុរី ក៏ដូចជានំរ៉ូទី (Roti prata) ដែលដំបូងឡើយពេញនិយមនៅសិង្ហបុរី និងម៉ាឡេស៊ី ហើយមានការពេញនិយមនៅក្នុងតំបន់ទាំងមូល។
អាហារផ្សេងទៀតក្នុងបញ្ជីរបស់ CNN Travel មាន Achcharu, Hoppers (ស្រីលង្កា), តែគជ់, មាន់ឆាអំបិលម្រេច, Stingky tofu (តៃវ៉ាន់), Bun kebab, Falooda (ប៉ាគីស្ថាន), Cheong fun, Curry fish balls, Egg waffles (ហុងកុង), Ema datshi (ប៊ូតង់), Fuchka (បង់ក្លាដែស), Jiangbing, Jiazi, Lahpet ទីបេ, Rou jia mo, Xiao long bao (ចិន), Kavaabu (ម៉ាល់ឌីវ), Khuushuur (ម៉ុងហ្គោលី), Kimbab, Tteokbokki (កូរ៉េខាងត្បូង), Momos (ណេប៉ាល់), ការ៉េម Sofuto kurimu, Takoyaki, Yakitori (ជប៉ុន), Vada pav (ឥណ្ឌា)៕
មតិពីមិត្តអ្នកអាន