Trending now

មេដឹកនាំប្រទេសនានាផ្ញើសារទូលេខ និងសារលិខិតអបអរសាទរខួបលើកទី៧៧ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

11:42 | 04/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសរំលឹកខួបលើកទី៧៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋម៉ាឡេស៊ី សាធារណរដ្ឋសិង្ហបុរី បានផ្ញើសារទូរលេខ និងសារលិខិតអបអរសាទរជូនថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ពិធីប្រគល់-ទទួល ឧបករណ៍វេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងជំងឺរីករាលដាល កូវីដ-១៩ របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូន ក្រសួង ការពារជាតិ នៃព្រះ ពិធីប្រគល់-ទទួល ឧបករណ៍វេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងជំងឺរីករាលដាល កូវីដ-១៩ របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូន ក្រសួង ការពារជាតិ នៃព្រះ
មេដឹកនាំប្រទេសនានាផ្ញើសារទូលេខ និងសារលិខិតអបអរសាទរខួបលើកទី៧៧ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
មេដឹកនាំប្រទេសនានាផ្ញើសារទូលេខ និងសារលិខិតអបអរសាទរខួបលើកទី៧៧ ទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

- លោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ; លោក Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ; លោក Saysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារអបអរសាទរជូនចំពោះ លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម; លោក Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; លោក Vuong Dinh Hue ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

- លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្ញើសារអបអរសាទរជូនចំពោះ លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក Li Keqiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារអបអរសាទរជូនចំពោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភាចិន) បានផ្ញើសារអបអរសាទរជូនចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

- ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត និងសារទូរលេខអបអរសាទរជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។

- លោក Miguel Díaz-Canel លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា បានផ្ញើសារអបអរសាទរជូនចំពោះ លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និង​លោក Nguyen Xuan Phuc ប្រធានរដ្ឋ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីគុយបា បានផ្ញើសារអបអរសាទរជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

- លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី បានផ្ញើសារអបអរសាទរជូនចំពោះលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; លោក Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី បានផ្ញើសារអបអរសាទរជូនចំពោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃរដ្ឋសភានៃសហព័ន្ធរុស្ស៊ី និង លោក Vyacheslav Volodin ប្រធាន Duma ជាតិនៃសហព័ន្ធរុស្ស៊ី បានផ្ញើលិខិតអបអរសាទរជូនចំពោះ​លោក​ Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ។

- លោក Kim Jong Un អគ្គលេខាបក្សពលករកូរ៉េខាងជើង ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានផ្ញើសារអបអរសាទរជូនចំពោះលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Kim Tok Hun នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានផ្ញើសារអបអរសាទរជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

- លោក Droupadi Murmu ប្រធានាធិបតី នៃសាធារណៈរដ្ឋឥណ្ឌា បានផ្ញើសារអបអរសាទរជូនចំពោះលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

- លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

- ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah Ibni Almarhum Sultan Haji Ahmad Shah Al-Musta'in Billah បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

- លោកស្រី Halimah Yacob ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Lee Hsien Loong នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសិង្ហបុរី បានផ្ញើលិខិតអបអរសាទរជូនចំពោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Tan Chuan-Jin ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី បានផ្ញើលិខិតអបអរសាទរជូនលោក Vuong Dinh Hue ប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh