Trending now
ពិធីអបអរសាទរខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា ១៩៤៥ / ថ្ងៃទី២ កញ្ញា ២០២២) នៅរាជធានីភ្នំពេញ

កម្ពុជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងមិត្តភាពទ្វេភាគី

22:06 | 02/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាយប់ថ្ងៃទី១ ខែកញ្ញា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ពិធីអបអរសាទរខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ កញ្ញា ១៩៤៥ / ថ្ងៃទី២ កញ្ញា ២០២២) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក កក់ក្តៅ ក្នុងឱកាស “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ២០២២”។

អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
“ស្ពាន” ចងភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា “ស្ពាន” ចងភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។ (រូបថត៖ baoquocte)
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានរំលឹកឡើងវិញនូវរយៈពេល ៧៧ ឆ្នាំកន្លងមក ជាពិសេសបន្ទាប់ពីរយៈពេល ៣៦ ឆ្នាំនៃការផ្លាស់ថ្មី កសាង និងអភិវឌ្ឍន៍ប្រទេស ប្រជាជនវៀតណាមបានជំនះរាល់ការលំបាក និងទទួលបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។

ស្តីអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអះអាងថា សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យរបស់វៀតណាម និងកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រៅពីលើឆន្ទៈក្នុងការខ្លួនទីពឹងខ្លួនរបស់ប្រជាជាតិនីមួយៗ ក៏មានកត្តាសំខាន់ដែលជាសាមគ្គីភាព មិត្តភាពរបស់ប្រទេសទាំងពីរក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ថ្លែងក្នុងពិធីនេះ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា បានសម្តែងនូវកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ដោយចាត់ទុកថានេះជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា។ (រូបថត៖ baoquocte)
សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា។ (រូបថត៖ baoquocte)

ក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសវៀតណាមទទួលបានក្នុងច្រើនទស្សវត្សរ៍កន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ចាប់តាំងពីពេលដណ្តើមបានឯករាជ្យពីអាណានិគមនិយមរហូតបានអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ជាពិសេសគឺការធានាសន្តិសុខ-សន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាជន ចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន បានជូនពរដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម ទទួលបានសេចក្តីសុខ សុភមង្គល វិបុលភាព ជាពិសេសសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេសវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី