Trending now

នារី ខ្មែរ ជម្រុលទឹកចិត្តធុរកិច្ចបង្កើតថ្មី

14:05 | 05/09/2022 ឌីណា

ថាច់ ធីចន្ធី ជនជាតិ ខ្មែរ កើតឆ្នាំ ១៩៨៩ ក្នុងគ្រួសារកសិករសុទ្ធសាធមួយនៅស្រុក ទៀវកឹន (ខេត្ត ត្រាវិញ)។ ឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់ការ សិក្សាថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាម្ហូបអាហារនៅសកលវិទ្យាល័យបច្ចេកទេសទីក្រុង ហូជីមិញ ចន្ធី ជាមួយស្វាមីវិលមកស្រុកកំណើត ស្រាវជ្រាវរាវរកស្តាររបរប្រពៃណីយកទឹកពីផ្កាដូងឡើងវិញ។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី
អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ

ឆ្នាំ ២០១៩ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម (សុខហ្វាម) បានបង្កើតឡើង កំណត់សម្គាល់ចំណុចចាប់ផ្តើមសម្រាប់ដំណើរការ ពាំនាំផលិតផលទឹកផ្កាដូងរបស់ ចន្ធី ទៅកាន់អតិថិជន។ រហូតមកទល់ពេលនេះ ផលិតផលជាច្រើនពីទឹកផ្កាដូងរបស់ សុខហ្វាម មានវត្តមាននៅតាមខេត្ត ក្រុងក្នុងប្រទេសជាង៣០ កន្លែង ហើយនិងបាននាំចេញទៅកាន់ទីផ្សារប្រទេស ជប៉ុន និង ហូឡង់។

នារី ខ្មែរ ជម្រុលទឹកចិត្តធុរកិច្ចបង្កើតថ្មី
អ្នកស្រី ថាច់ ធីចន្ធី មានភ័ព្វសំណាងបានភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនឧបត្ថម្ភដោយរដ្ឋាភិបាល កាណាដា ដើម្បីទិញឧបករណ៍ម៉ាស៊ីនទំនើប។ ក្នុងរូបថត៖ អ្នកស្រី ថាច់ ធីចន្ធី ឧទ្ទេសនាមផលិតផលរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម ដោយមានតំណាងភាគីជំនួយឧបត្ថម្ភ កាណាដា
នារី ខ្មែរ ជម្រុលទឹកចិត្តធុរកិច្ចបង្កើតថ្មី
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម បានបង្កើតឡើង កំណត់សម្គាល់ចំណុចចាប់ផ្តើមសម្រាប់ដំណើរការពាំនាំផលិតផលទឹកផ្កាដូងរបស់អ្នកស្រី ថាច់ ធីចន្ធី ទៅកាន់អតិថិជន

យោងតាមលោក ឡឹម ហឺវភុក អនុប្រធានមន្ទីរផែនការនិងវិនិយោគ ខេត្ត ត្រាវិញ៖ ថាច់ ធីចន្ធី គឺជាស្ត្រី ខ្មែរ គំរូតួយ៉ាង ក្លាយជាអ្នកជម្រុល ទឹកចិត្តដល់អ្នកដែលចង់ផ្តើមអាជីព ជាពិសេសគឺស្ត្រីនិងបងប្អូនជនជាតិភាគតិច។

នារី ខ្មែរ ជម្រុលទឹកចិត្តធុរកិច្ចបង្កើតថ្មី
ចម្ការដូងចំនួន ២ ហិកតាដាំសម្រាប់យកទឹកផ្កាដូងរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម នៅស្រុក ទៀវកឹន (ខេត្ត ត្រាវិញ)

មានការចូលរួមចំណែករបស់ខ្លួនអោយសហគមន៍ អ្នកស្រី ថាច់ ធីចន្ធី មានកិត្តិយសទទួលបានពានរង្វាន់ លឿង ឌិញ កួ លើក ទី ១៦ ឆ្នាំ ២០២១ បានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដោយមានស្នាដៃដ៏គំរូក្នុងការសិក្សារៀនសូត្រនិងធ្វើតាមមនោគមវិជ្ជា សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ ដំណាក់កាល ២០១៦ - ២០២១ ត្រូវបានរដ្ឋមន្រ្តីទទួលបន្ទុកគណៈកម្មាធិការជនជាតិជូនប័ណ្ណសរសើរដោយបានមានស្នាដៃឆ្នើមក្នុងវិស័យផលិតកម្ម អាជីវកម្ម ផ្ទេរភាពជឿនលឿនបច្ចេកទេស បច្ចេកវិទ្យាកសិកម្ម ការពារបរិស្ថាននិងកសាងជនបទថ្មីឆ្នាំ ២០២២៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម