Trending now

អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ

22:56 | 30/04/2022

ក្រុមសិល្បករនៅភូមិលេខ ៧ ឃុំ តឹនឡុក ស្រុក ធើយប៊ិញ (ខេត្ត កាម៉ៅ) ប្រគំសម្តែងជាមួយនឹងឧបករណ៍ភ្លេងផ្សេងៗ ក្នុងវង់ភ្លេងស្គរធំក្រុមសិល្បករនៅភូមិលេខ ៧ ឃុំ តឹនឡុក ស្រុក ធើយប៊ិញ (ខេត្ត កាម៉ៅ) ប្រគំសម្តែងជាមួយនឹងឧបករណ៍ភ្លេងផ្សេងៗ ក្នុងវង់ភ្លេងស្គរធំ

ជនជាតិ ខ្មែរ ជម្នះការលំបាកលំបិនពីទម្រង់រូបភាពផលិតកម្មកសិកម្ម ជនជាតិ ខ្មែរ ជម្នះការលំបាកលំបិនពីទម្រង់រូបភាពផលិតកម្មកសិកម្ម
ពិធីបុណ្យយកត្រពាំងដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក ពិធីបុណ្យយកត្រពាំងដ៏វិសេសវិសាលរបស់ជនជាតិ ខ្មែរ នៅខេត្ត ប៊ិញភឿក

វង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ ចាប់កំណើតឡើង ស្ថិតស្ថិរនិងផ្ទេរ បន្តនៅលើភូមិសាស្រ្តខេត្ត កាម៉ៅ ជាង ១០០ ឆ្នាំកន្លងទៅហើយ រួមមានឧបករណ៍ភ្លេងផ្សេងៗ ដូចជាស្គរធំ ឃ្មោះ ស្គរតូច (ស្គរដៃ) ចាប៉ីដងវែង ទ្រខ្សែពីរ។ល។

នាពេលបច្ចុប្បន្ននេះ ខេត្ត កាម៉ៅ មានមូលដ្ឋានចំនួនពីរនៅតែរក្សាទុកនិងពង្រីកវង់ភ្លេងស្គរធំរួមមាន៖ តំបន់វត្ត សិរីមង្គល (ជ្រុង ខ្មែរ) ភូមិ កីខូ ឃុំ ហូ ធីគី និងវត្ត សិរីមានជ័យវង្សស្រង់ (ក្របីឃ្លៀច) នៅភូមិលេខ ៧ ឃុំ តឹន ឡុក (ស្រុក ធើយប៊ិញ) ដោយមានសិល្បករចំនួន ៣០ នាក់ ត្រូវបានផ្ទេរបន្តអស់ជាច្រើនជំនាន់ មានតម្លៃប្រៀបដូចជារតនៈវត្ថុក្នុងការប្រជុំជីវភាពវប្បធម៌ ស្មារតីរបស់ជនជាតិ ខ្មែរ។

អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ
ក្រុមសិល្បករនៅភូមិលេខ ៧ ឃុំ តឹនឡុក ស្រុក ធើយប៊ិញ (ខេត្ត កាម៉ៅ) ប្រគំសម្តែងជាមួយនឹងឧបករណ៍ភ្លេងផ្សេងៗ ក្នុងវង់ភ្លេងស្គរធំ

យោងតាមសិល្បករ ហ៊ឺវ បឹន នៅភូមិលេខ ៧ ឃុំ តឹនឡុក ឈ្មោះហៅវង់ភ្លេងផ្ទាល់បានបង្ហាញពីតួនាទីសំខាន់របស់ស្គរធំ វត្ថុពិសិដ្ឋមួយត្រូវបានរក្សាទុកនៅក្នុងវត្តអារាម ខ្មែរ។ ពេលរៀបចំការសម្តែង តំណាងវង់ភ្លេងអញ្ជើញទៅវត្តដង្ហែមកហើយមិនអនុញ្ញាតឱ្យវាយស្គរតែពីសតែពាសឡើយ។

អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ
សិល្បករ ហ៊ឺវ វ៉ាន់ហាយ អ្នកលេងឧបករណ៍ស្គរធំបានអោយដឹងថា៖ "ខ្ញុំនៅតែរៀបចំពេលវេលាសម្រាប់ការសម្តែងស្គរធំ បម្រើមាមីងបងប្អូនក្នុងភូមិស្រុកផងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិផង"

ក្នុងវង់ភ្លេង ស្គរធំដើរតួនាទីសម្របសម្រួលសង្វាក់ភ្លេង ចង្វាក់កម្រិតសំឡេងនៃវង់ភ្លេងទាំងមូល។ វង់ភ្លេងស្គរធំពេលប្រគំឡើងមានបទភ្លេង ជួនរងំ ជួនគ្រលួច សង្វាក់ភ្លេងមួយៗ យឺតៗ តាមចង្វាក់ស្គរធំ។

អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ
ខេត្ត កាម៉ៅ កំពុងកសាងសំណុំឯកសារវិទ្យាសាស្ត្រស្នើសុំអោយដាក់បញ្ចូលសិល្បៈសម្តែងវង់ភ្លេងស្គរធំក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ

ខេត្ត កាម៉ៅ កំពុងកសាងសំណុំឯកសារវិទ្យាសាស្ត្រ ស្នើសុំឱ្យដាក់បញ្ចូលសិល្បៈសម្តែងវង់ភ្លេងស្គរធំក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ ព្រមទាំងរៀបចំហ្វឹកហ្វឺន បង្ហាត់បង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយក្នុងគោល បំណងអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ជនជាតិ ខ្មែរ៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម