នារសៀលថ្ងៃទី២៣ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួប លោក Shawn Perry Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ចូលជួបសម្តែងការគួរសម។
![]() |
![]() |
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួប លោក Shawn Perry Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម |
នារសៀលថ្ងៃទី២៣ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួប លោក Shawn Perry Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ចូលជួបសម្តែងការគួរសម។
នៅក្នុងជំនួបនេះលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងសារជាថ្មីអំពីគោលនយោបាយការបរទេសរបស់វៀតណាមគឺឯករាជ្យភាព ស្វ័យភាព ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ក្នុងនោះ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកាណាដា។ លោកនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធផលល្អជាផ្លែផ្កាដែលប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងសង្ឃឹមថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅរកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។
លោក Shawn Perry Steil ឯកអគ្គរដ្ឋទូតបានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកនាយករដ្ឋមន្ត្រី អំពីលទ្ធផលវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា ក្នុងរយៈពេលកន្លងមក ដោយអះអាងថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលខាងមុខ ជាពិសេសក្នុងឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣។
លោកឯកអគ្គរដ្ឋទូត ក៏បានវាយតំលៃខ្ពស់ចំពោះជោគជ័យ និងការរួមចំណែករបស់សហគមន៍វៀតណាម និងនិស្សិតវៀតណាមនៅកាណាដា ដោយចាត់ទុកថានេះគឺជាឯកអគ្គរដ្ឋទូតស្ងាត់កំបាំងដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការផ្លាស់ប្តូរ ការយោគយល់គ្នារវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសមុទ្រខាងកើតដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982); អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរកក្រមប្រតិបត្តិនៅសមុទ្រខាងកើត(COC) ប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព ធានាបាននូវសេរីភាព សុវត្ថិភាព និងសន្តិសុខនៃនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕
មតិពីមិត្តអ្នកអាន