Trending now

ឥណ្ឌូណេស៊ីសង្ឃឹមថានឹងរួមជាមួយវៀតណាមលើកកំពស់ឋានៈរបស់អាស៊ាន

14:20 | 22/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ី (១៧ សីហា ឆ្នាំ១៩៤៥ / ១៧ សីហា ឆ្នាំ២០២២) នាល្ងាចថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំវៀតណាមបានរៀបចំពិធីជប់លៀងដោយមានការចូលរួមពីលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម, លោកស្រី Nguyen Phuong Nga ប្រធានសហព័ន្ធអង្គការមិត្តភាពវៀតណាម រួមនិងឯកអគ្គរដ្ឋទូត និងតំណាងការទូតនៃបណ្តាប្រទេសប្រចាំវៀតណាម។

អ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ១០ នាក់ដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់កំពូលរបស់ពិភពលោក អ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ១០ នាក់ដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់កំពូលរបស់ពិភពលោក
ខេត្ត Xieng Khoang (ឡាវ) និង Son La បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ខេត្ត Xieng Khoang (ឡាវ) និង Son La បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំវៀតណាម លោក Denny Abdi ថ្លែងនៅក្នុងពិធី (រូបថត៖ baoquocte)
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំវៀតណាម លោក Denny Abdi ថ្លែងនៅក្នុងពិធី

ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំវៀតណាម លោក Denny Abdi បានអះអាងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងឥណ្ឌូណេស៊ី និងវៀតណាមលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ប្រទេសទាំងពីរនៅតែរក្សាការផ្លាស់ប្តូរ និងកិច្ចសន្ទនាតាមទូរស័ព្ទថ្នាក់ជាន់ខ្ពស់; រៀបចំសិក្ខាសាលា និងកម្មវិធីផ្លាស់ប្តូរក្នុងទម្រង់សមស្រប។

ដោយអះអាងថា ឥណ្ឌូណេស៊ី និងវៀតណាមគឺជាដៃគូសំខាន់ និងមិនអាចខ្វះបានរបស់គ្នាទៅវិញទៅមក លោកឯកអគ្គរដ្ឋទូត Denny Abdi បានសម្តែងក្តីសង្ឃឹមថា ឥណ្ឌូណេស៊ី រួមជាមួយវៀតណាម និងប្រទេសសមាជិកអាស៊ាន នឹងលើកកំពស់ឋានៈរបស់សមាគម និងរួមចំណែកកាន់តែច្រើនថែមទៀតក្នុងតំបន់ និងលើពិភពលោក។

តាងនាមរដ្ឋាភិបាលវៀតណាម អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធផលដែលឥណ្ឌូណេស៊ីសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនក្រោយពីជំងឺរាតត្បាត។ ជាពិសេសនៅឆ្នាំ ២០២២ ឥណ្ឌូណេស៊ីកំពុងសម្រេចបានជោគជ័យក្នុងតួនាទីជាប្រធានប្តូរវេននៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ជាលើកដំបូង។ លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu សង្ឃឹមថា វៀតណាម និងឥណ្ឌូណេស៊ីនឹងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ដោយផ្អែកលើផលប្រយោជន៍រួម និងចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរស្តីពីសន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤