Trending now

អ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ១០ នាក់ដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់កំពូលរបស់ពិភពលោក

15:13 | 21/08/2022 ឌីណា

យុគសម័យ - យោងតាមព័ត៌មានពីសាកលវិទ្យាល័យជាតិ Ha Noi បានឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២២ គេហទំព័រ research.com ដែលជាគេហទំព័រអេឡិចត្រូនិកដ៏មានកិត្យានុភាពសម្រាប់អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកបានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រពិភពលោកដែលមានសមិទ្ធិផលដ៏ល្អឥតខ្ចោះក្នុងការប្រកាសវិទ្យាសាស្ត្រ។

អ្នកវិទ្យាសាស្ត្រវៀតណាមបង្កើត “ភ្នែកឆ្លាតវៃ”ដើម្បី បង្ការកូវីដ ១៩ អ្នកវិទ្យាសាស្ត្រវៀតណាមបង្កើត “ភ្នែកឆ្លាតវៃ”ដើម្បី បង្ការកូវីដ ១៩
អ្នកវិទ្យាសាស្ត្រវៀតណាម - អូស្ត្រាលីសហការគ្នាក្នុងការច្នៃប្រឌិតក្នុងរដូវជំងឺរាតត្បាត អ្នកវិទ្យាសាស្ត្រវៀតណាម - អូស្ត្រាលីសហការគ្នាក្នុងការច្នៃប្រឌិតក្នុងរដូវជំងឺរាតត្បាត
អ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ១០ នាក់ដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់កំពូលរបស់ពិភពលោក
អ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ១០ នាក់ដែលមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់កំពូលរបស់ពិភពលោក។ (រូបថត៖ VNA)

យោងតាមបញ្ជីចំណាត់ថ្នាក់នេះ មានអ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ១០ នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសជាប់ចំណាត់ថ្នាក់លើវិស័យចំនួន ៦ គឺបច្ចេកទេសនិងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសម្ភារៈ គ្រឿង​យន្តនិងបច្ចេកទេសលំហអាកាស វេជ្ជសាស្ត្រសហគមន៍។

ក្នុង​បញ្ជី​នេះ​មាន​អ្នក​វិទ្យាសាស្ត្រ​ ៤​ រូប​មក​ពី​សាកល​វិទ្យាល័យ​ជាតិ​ Ha Noi ក្នុង​នោះ​មាន​លោកសាស្ត្រាចារ្យ - បណ្ឌិត​វិទ្យាសាស្ត្រ Nguyen Dinh Duc ប្រធាន​គណៈ​បណ្ដុះបណ្ដាល លោកសាស្ត្រាចារ្យរង-បណ្ឌិត Le Hoang Son វិទ្យាស្ថានព័ត៌មានវិទ្យា; លោកសាស្ត្រាចារ្យ-បណ្ឌិត Pham Hung Viet និងលោកសាស្ត្រាចារ្យរង-បណ្ឌិត Tu Binh Minh។

តាមស្ថិតិខាងលើឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរ កិច្ចខិតខំប្រឹងប្រែង និងសមាហរណកម្មរបស់អ្នកវិទ្យាសាស្ត្រវៀតណាម វិស័យដែលវៀតណាមត្រូវបានទទួលស្គាល់នៅលើផែនទីវិទ្យាសាស្ត្ររបស់ពិភពលោក៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន