Trending now

វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកាហ្សាក់ស្ថាន

15:51 | 19/08/2022 យោងតាមវិឡូសំលេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត រួមទាំងថ្នាក់ខ្ពស់ រួមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ វេទិកាសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្ត (CICA) ទៀតផង។

ទីក្រុងហូជីមិញរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ទីក្រុងហូជីមិញរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩
ប្រតិភូក្រសួងសាធារណការកម្ពុជា ធ្វើទស្សនកិច្ចសិក្សានៅវៀតណាម ដើម្បីចែករំលែកចំណេះដឹងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ប្រតិភូក្រសួងសាធារណការកម្ពុជា ធ្វើទស្សនកិច្ចសិក្សានៅវៀតណាម ដើម្បីចែករំលែកចំណេះដឹងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ Kazakhstan Mukhtar Tileuberdi (ប្រភព៖ VTV)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ Kazakhstan Mukhtar Tileuberdi

នារសៀលថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Mukhtar Tileuberdi ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកាហ្សាក់ស្ថាន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត រួមទាំងថ្នាក់ខ្ពស់ រួមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ វេទិកាសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្ត (CICA) ទៀតផង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកាហ្សាក់ស្ថានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលសក្កានុពលរបស់វៀតណាមដូចជា ផលិតផលកសិកម្ម អាហារសមុទ្រ វាយនភ័ណ្ឌ និងគ្រឿងសង្ហារឹម ដើម្បីចូលទៅកាន់ទីផ្សារកាហ្សាក់ស្ថាន។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរសម្របសម្រួល និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Mukhtar Tileuberdi បានអះអាងថា កាហ្សាក់ស្ថានមានបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឯកជន។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Mukhtar Tileuberdi បានអះអាងថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យកសិកម្ម ទេសចរណ៍ ដឹកជញ្ជូន ហិរញ្ញវត្ថុ និងថាមពលស្អាត៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស