Trending now

ប្រតិភូក្រសួងសាធារណការកម្ពុជា ធ្វើទស្សនកិច្ចសិក្សានៅវៀតណាម ដើម្បីចែករំលែកចំណេះដឹងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម

14:54 | 19/08/2022

នាពេលថ្មីៗនេះ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម។

រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសក្ដានុពលជួយលើកស្ទួយវិស័យដឹកជញ្ជូននៅ កម្ពុជា រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសក្ដានុពលជួយលើកស្ទួយវិស័យដឹកជញ្ជូននៅ កម្ពុជា
ក្រសួងសាធារណការ និង ADB បើកកិច្ចប្រជុំចង្អៀតលើកទី៣ ក្រសួងសាធារណការ និង ADB បើកកិច្ចប្រជុំចង្អៀតលើកទី៣
ប្រតិភូក្រសួងសាធារណការកម្ពុជា ធ្វើទស្សនកិច្ចសិក្សានៅវៀតណាម ដើម្បីចែករំលែកចំណេះដឹងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម

ទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានគោលបំណង ស្វែងយល់អំពីមុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋក្នុងការចូលរួម អភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ ក្នុងវិស័យភស្តុភារកម្មរវាងប្រទេសទាំងពីរ ស្វែងយល់អំពីការរៀបចំ និងការអនុវត្តគោលនយោបាយភស្តុភារកម្ម ព្រមទាំងការប្រមូលទិន្នន័យភស្តុភារកម្ម និងដឹកជញ្ជូន ស្វែងយល់អំពីការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស លើវិស័យភស្តុភារកម្មនៅប្រទេសវៀតណាម ស្វែងយល់អំពីការអនុវត្តគម្រោង ជាពិសេសការអនុវត្តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មSuperport របស់ក្រុមហ៊ុនYCH នៅក្បែរទីក្រុងហាណូយ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួង បានជួបពិភាក្សាការងារ ក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីសិក្សាស្វែងយល់អំពីក្របខណ្ឌ នៃការរៀបចំគោលនយោបាយ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសវៀតណាម និងផែនការនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹកជាមួយប្រទេសកម្ពុជា និងបានជួបពិភាក្សាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីសិក្សាស្វែងយល់ អំពីមុខងារសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម និងការរៀបចំ និងអនុវត្តគោលយោបាយភស្តុភារកម្ម។

គណៈប្រតិភូ បានជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុនYCH និងធ្វើទស្សនកិច្ចនៅការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីសិក្សាស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងហាណូយ តភ្ជាប់នឹងព្រលានយន្តហោះអន្តរជាតិណយបៃ ក្រុងហាណូយ។ មជ្ឈមណ្ឌលភស្តុភារកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួល និងបង្កើនរំហូរពាណិជ្ជកម្មជាតិ និងអន្តរជាតិនៅក្នុងទីក្រុងហាណូយ។

គណៈប្រតិភូបានពិភាក្សា លើសេចក្តីព្រាងអនុស្សារណៈយោគយល់នៃការដំឡើងកូតារថយន្ត ធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ព្រមទាំងបានកំណត់ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំទ្វេភាគីដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញ ការបញ្ចប់សេចក្តីព្រាងអនុស្សារណៈយោគយោល់នេះ និងកិច្ចប្រជុំពាក់ព័ន្ធ និងបញ្ហាប្រឈមនានានៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរវាងប្រទេសកម្ពុជា-វៀតណាមរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងភស្តុភារកម្ម។

គណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសដើម្បី ស្វែងយល់អំពីកម្មវិធីសិក្សា និងប្រព័ន្ធអប់រំជំនាញភស្តុភារកម្ម នៅប្រទេសវៀតណាម និងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយនឹងរដ្ឋាភិបាល និងបានជួបពិភាក្សាជាមួយ វិទ្យាស្ថានយុទ្ធសាស្រ្ត ដឹកជញ្ជូន និង ការអភិវឌ្ឍដើម្បីស្វែងយល់អំពីក្របខណ្ឌ នៃការប្រមូលទិន្នន័យដឹកជញ្ជូន និងភស្តុភារកម្ម និងការផ្សព្វផ្សាយស្ថិតិ និងរបាយការណ៍សិក្សាគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម៕

dap.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងរួមដំណើរជាមួយគុយបាជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ
វៀតណាមត្រៀមខ្លួនជាស្រេចរួមដៃគ្នាដើម្បីលើកកម្ពស់ពិភពលោកអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន
ទីក្រុងហាណូយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយមូលដ្ឋានបារាំងនៅលើវិស័យជាច្រើន
Ha Nam បណ្តុះបណ្តាលដើម្បីធានា និងតស៊ូដើម្បីសិទ្ធិមនុស្សនៅឆ្នាំ ២០២២
ថតរូបនៅវាលថាមពលខ្យល់ដ៏ល្បីល្បាយចំនួន ៣កន្លែង