Trending now

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់

11:23 | 15/08/2022

នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Vu Quang Minh បានចូលជួបសម្តែងការគួរសម និងជួបធ្វើការជាមួយអភិបាលរដ្ឋ Sachsen លោក Michael Kretschmer និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក Thomas Kralinski។

ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសវៀតណាម និងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសវៀតណាម និងអាល្លឺម៉ង់
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងវៀតណាម និងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងវៀតណាម និងអាល្លឺម៉ង់
លោកឯកអគ្គរដ្ឋទូត Vu Quang Minh ថ្លែងក្នុងជំនួបធ្វើការជាមួយតំណាងសមាគមជនជាតិ​​វៀតណាមនៅទីក្រុង Dresden (រូបថត៖ vnanet.vn)
លោកឯកអគ្គរដ្ឋទូត Vu Quang Minh ថ្លែងក្នុងជំនួបធ្វើការជាមួយតំណាងសមាគមជនជាតិ​​វៀតណាមនៅទីក្រុង Dresden

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានវាយតម្លៃថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគឺនៅមាន​ច្រើន​ណាស់ ជាពិសេសលើវិស័យមួយ​ចំនួន​​ដូចជា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជ្រើសរើសបុគ្គលិមានជំនាញខ្ពស់ពីវៀតណាមទៅ Sachsen វិស័យ​សុខាភិបាល ការស្រាវជ្រាវនិងផលិតថាមពលបៃតង ថាមពលកកើតឡើងវិញ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងទេសចរណ៍ជាដើម​។ លោកបានស្នើឱ្យអាជ្ញាធររដ្ឋរួមគ្នាសិក្សា ពិចារណា និងជំរុញការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) រវាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងក្រសួងសេដ្ឋកិច្ចរដ្ឋដើម្បីបង្កើតលក្ខខណ្ឌអំណោយផលក្នុងការជ្រើសរើសពលករមានជំនាញខ្ពស់របស់​វៀតណាមបន្ថែមទៀតសម្រាប់សហគ្រាសអាល្លឺម៉ង់។

អភិបាលរដ្ឋ Sachsen លោក Michael Kretschmer បានអះអាងថា អជ្ញាធររដ្ឋ​​មានចំណាប់អារម្មណ៍ល្អចំពោះសកម្មភាពរបស់ជនជាតិ​វៀតណាមក្នុងជីវភាពសេដ្ឋកិច្ច និងសង្គម ជាពិសេការរួមចំណែកយ៉ាងសកម្មរបស់សហគមន៍ជនជាតិវៀតណាមនៅ Sachsen។ លោក Kretschmer បានបញ្ជាក់ថា លោកតែងតែចាប់អារម្មណ៍ និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀតលើវិស័យអប់រំ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងជំនួប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក Thomas Kralinski បានអះអាងថា អង្គភាពអាជីវកម្មអាល្លឺម៉ង់និយាយរួម និង Sachsen និយាយ​ដោយឡែក គឺចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើនការធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។ លោក Kralinski បាននិយាយថា ទីក្រុង Leipzig បានអនុវត្តគម្រោងជាច្រើនដើម្បីទាក់ទាញពលករមានជំនាញខ្ពស់ពីប្រទេសវៀតណាម ហើយប្រកាសថានៅចុងឆ្នាំនេះ ពលករមានជំនាញខ្ពស់របស់វៀតណាមប្រហែល ១០០ នាក់នឹងមកធ្វើការនៅ Leipzig ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh សង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងជំរុញការអនុវត្តគម្រោងទាំងនេះ​ក្នុង​​ទ្រង់ទ្រាយធំជាងនេះទៅទៀត។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ Sachsen លោកឯកអគ្គរដ្ឋទូត Vu Quang Minh និងគណៈប្រតិភូស្ថានទូតក៏បានជួបពិភាក្សាជាមួយតំណាងសមាគមជនជាតិវៀតណាម សមាគមអតីតយុទ្ធជន និងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុង Dresden។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា សមាគមជនជាតិវៀតណាមបន្តលើកកម្ពស់ប្រពៃណីដ៏ល្អនេះ ដោយហេតុនេះបន្តជាស្ពានរឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien