Trending now

ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសវៀតណាម និងអាល្លឺម៉ង់

08:17 | 23/06/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ២០ ខែមិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Vu Quang Minh បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត Peter Tschentscher អភិបាលទីមួយនៃក្រុង Hamburg ។

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងវៀតណាម និងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងវៀតណាម និងអាល្លឺម៉ង់
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាលរវាងវៀតណាម និងស្វីស និងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាលរវាងវៀតណាម និងស្វីស និងអាល្លឺម៉ង់
ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសវៀតណាម និងអាល្លឺម៉ង់
ទង់ជាតិវៀតណាមបានព្យួរនៅសាលាក្រុង Hamburg ។ (រូបថត៖ VNA​ ផ្សាយ)

ក្នុងបរិយាកាសដោយស្មោះស្ម័គ្រ និងបើកចំហ ឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានជួបសន្ទនាជាមួយអភិបាលក្រុងអំពីស្ថានភាព និងទស្សនវិស័យក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាល្លឺម៉ង់និយាយរួម ក៏ដូចជារវាងមូលដ្ឋាននានារបស់វៀតណាមជាមួយទីក្រុង Hamburg ជាពិសេស។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានវិលត្រឡប់មកបំពេញទស្សនកិច្ចនៅទីក្រុង Hamburg ហើយលើកនេះក្នុងនាមជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនៅតែមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ សូម្បីតែក្នុងអំឡុងពេលរាតត្បាត Covid-19 ភាគីទាំងពីរតែងតែអមដំណើរជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក បង្ហាញយ៉ាងច្បាស់នូវស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតសូមថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាជនទីក្រុង Hamburg ដែលបានជួយឧបត្ថម្ភទាន់ពេលវេលា ជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងគ្រាលំបាកបំផុត ៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ