Trending now

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាលរវាងវៀតណាម និងស្វីស និងអាល្លឺម៉ង់

09:38 | 18/04/2022 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ១៣ មេសា រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានទទួលជួបគណៈប្រតិភូដឹកនាំដោយ លោកបណ្ឌិត Philipp Rösler - អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសស្វីស។

វៀតណាមនិងអាល្លឺម៉ង់នៅមានសក្ដានុពលសហប្រតិបត្តិការជាច្រើន វៀតណាមនិងអាល្លឺម៉ង់នៅមានសក្ដានុពលសហប្រតិបត្តិការជាច្រើន
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាលរវាងវៀតណាម និងស្វីស និងអាល្លឺម៉ង់
ជំនួបសន្ទនារវាងរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son ជាមួយគណៈប្រតិភូដឹកនាំដោយ លោកបណ្ឌិត Philipp Rösler ។

រដ្ឋមន្ត្រី លោក Nguyen Kim Son បានឲ្យដឹងថា ទំនាក់ទំនងការទូតរវាងវៀតណាម និងស្វីសបានបង្កើតឡើង អស់រយៈពេលជាង ៥០ឆ្នាំហើយ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យផ្សេងៗ រួមទាំងការអប់រំ និងបណ្តុះបណ្តាលផងដែរ។ នាពេលខាងមុខ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យារវាងវៀតណាម ស្វីស និងអាល្លឺម៉ង់ ត្រូវបានជំរុញបន្ថែមទៀត។

រដ្ឋមន្ត្រី លោក Nguyen Kim Son បានសម្តែងនូវក្តីប្រាថ្នាថា លោកបណ្ឌិត Philipp Rösler នឹងយកចិត្តទុកដាក់លើការគាំទ្រ និងតភ្ជាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលក្នុងវិស័យបច្ចេកវិទ្យា និងបច្ចេកទេស។

លោកបណ្ឌិត Philipp Rösler បានលើកឡើងអំពីគំនិតនៃការបង្កើតស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ជាមួយស្ថានភាពជាក់ស្តែង ដើម្បីលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅវៀតណាម ដោយឈរលើមូលដ្ឋាននៃរៀនសូត្រនូវបទពិសោធរបស់អាល្លឺម៉ង់។ “ទន្ទឹមនឹងការជំរុញការផ្លាស់ប្តូរឌីជីថល វៀតណាមត្រូវផ្តោតលើការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ” - លោកបណ្ឌិត Philipp Rösler បានធ្វើសន្និដាន។

លោក​ក៏​បាន​និយាយ​ដែរ​ថា នៅ​ថ្ងៃ​ទី ១២ ខែ​មេសា សាកលវិទ្យាល័យ FPT និង​វិទ្យាស្ថាន​បច្ចេកវិទ្យា Schaffhausen (SIT) សាកលវិទ្យាល័យ Jacobs Bremen (JUB) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់។ ./.

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង