Trending now

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់

09:19 | 17/10/2020

នារសៀលថ្ងៃទី ១៥ ខែតុលា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានបើកកិច្ចប្រជុំអំពីការដោះដូរណិជ្ជកម្មតាមប្រព័ន្ធ អនឡាញ ដើម្បីជំរុញពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច វៀតណាម - អាឡឺម៉ង់។

លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (រូបថត៖ VNA)

កិច្ចប្រជុំនេះមានគោលបំណងជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មវៀតណាមអាចទាញយកបាននូវឱកាសពីកិច្ចព្រមព្រៀង EVFTA ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសអាល្លឺ ម៉ង់។ នៅក្នុងសិក្ខាសាលានោះ សហគ្រាស វៀតណាមជិត ៤០ បានណែនាំដល់អង្គភាពអាជីវកម្មអាឡឺម៉ង់នូវផលិតផលវៀតណាមជាច្រើនប្រភេទ ដូចជាទឹកភេសជ្ជៈផលិតផលកសិកម្ម គ្រឿងឧបភោគបរិភោគ និងផលិតផលប្រើប្រាស់ក្នុងគ្រួសារជាដើម ដែលសមស្របសម្រាប់តម្រូវការរបស់អតិថិជននៅប្រទេសអាល្លឺម៉ង់និយាយដោយឡែកនិងសហភាពអឺរ៉ុបដោយនិយាយរួម។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានវាយតម្លៃថា៖

«តាមរយៈកិច្ចប្រជុំនេះ ភាគីនានានឹងធ្វើការផ្លាស់ប្តូរយលបល់គ្នា ដោយបើកចំហដើម្បីស្វែងយល់អំពីតម្រុវការ និងសមត្ថភាពរបស់គ្នាទៅវិញទៅមក ព្រមទាំងឈានទៅចុះហត្ថលេខាលើកិច្ចសន្យាសហប្រតិបត្តិការបន្ថែមទៀតដើម្បីបង្កើនពាណិជ្ជកម្មរវាងវៀតណាមនិងអាឡឺម៉ង់ ដោយមិនត្រឹមតែតាមរយៈវិធីបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអនុវត្តតាមបែបអនឡាញដើម្បីជួយជំរុញទំនាក់ទងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ឲ្យកានតែប្រសើរឡើងថែមទៀត ព្រមទាំងចូលរួមចំណែកពូនជ្រុំទំនាក់ទំនង ដែលធ្លាប់មានការអភិវឌ្ឍន៍យ៉ាងគង់វង្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទៀតផង»៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស