Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ

20:58 | 11/08/2022 ឌីណា

យុគសម័យ - នាថ្ងៃទី១០ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសមមិត្ត Anouphap Tounalom លេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) កំពុងអញ្ជើញ​មកបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម។

ចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការតុលាការនៅទីក្រុង Da Nang និងឡាវ ចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការតុលាការនៅទីក្រុង Da Nang និងឡាវ
ពូនជ្រំទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ពូនជ្រំទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ
ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ

លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបលោក Anouphap Tounalom លេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លេខាគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានក្រុមប្រឹក្សាប្រជាជននៃរដ្ឋធានីវៀងច័ន្ទ។ (រូបថត៖ Tri Dung –VNA)

សមមិត្ត Anouphap Tounalom បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានទទួលស្វាគមន៍ និងផ្តល់អារម្មណ៍កក់ក្តៅដល់គណៈប្រតិភូ។ ព្រមទាំងនេះ លោកបានពាំនាំមក​នូវ​ការ​សួរ​សុខទុក្ខ​ដ៏ស្និទ្ធស្នាលពីលោកអគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ Thongloun Sisoulith ជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong។ សមមិត្ត Anouphap Tounalom បានអបអរសាទរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលសំខាន់ៗ និងអស្ចារ្យដែលវៀតណាមសម្រេចបាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបានសម្តែងនូវជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong វៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងអស្ចារ្យជាច្រើនទៀត អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

សមមិត្ត Anouphap Tounalom បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានប្រគល់​ជូន​បក្ស រដ្ឋ និងប្រជាជនឡាវរហូតមកដល់ពេលនេះ រួមទាំងទីក្រុងវៀងចន្ទន៍ផងដែរ។ សមមិត្ត Anouphap Tounalom បានអះអាងថា ឡាវរួម​ជាមួយវៀតណាម ដើម្បីរក្សា ពង្រីក​ និងលើកកម្ពស់ ហើយបញ្ជូនបន្តទំនាក់ទំនងសាមគ្គីភាពពិសេសនេះ ដល់កូនចៅជំនាន់ក្រោយ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងរីកចម្រើន ស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងឡាវលើវិស័យផ្សេងៗ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ; ហើយទន្ទឹមនឹងនោះ កំណត់ទិសដៅកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងគ្រប់​ជាន់​ថ្នាក់​នៃ​បក្សទាំងពីរនិងប្រទេសទាំងពីរ នាពេលខាងមុខ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្ញើ​ការសួរសុខទុក​និងជូនពរយ៉ាងស្មោះត្រង់ជូនចំពោះលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ៕

ឌីណា

Sai Gon giai phong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី