ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសឡាវ នារសៀលថ្ងៃទី៣០ ខែឧសភា លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូគណៈចាត់តាំងមជ្ឈិមបក្ស បំពេញទស្សនកិច្ចការងារនៅស្ថានទូតវៀតណាមប្រចាំឡាវ។
![]() |
![]() |
ក្នុងជំនួប លោកស្រី Truong Thi Mai បញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសទាំងពីរវៀតណាម និងឡាវយកចិត្តទុកដាក់ និងពូនជ្រំទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ។ ឆ្នាំនេះគឺឆ្នាំសាមគ្គី មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២ ដោយមានសកម្មភាពធំពីរ គឺរំលឹកខួបលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី៤៥ នៃថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ដែលរៀបចំនៅរដ្ឋធានីរបស់ប្រទេសនីមួយៗ។
![]() |
លោកស្រី Truong Thi Mai ថ្លែងក្នុងជំនួប (រូបថត៖ nhandan.vn) |
លោកស្រី Truong Thi Mai បានជូនដំណឹងអំពី កិច្ចការសំខាន់មួយចំនួនរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ហើយបានឲ្យដឹងថា ភាគីទាំងពីរបានសហការរៀបចំដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាលសម្រាប់កម្មាភិបាលគ្រប់គ្រងនៃប្រព័ន្ធនយោបាយរបស់ឡាវ។
តាងនាមកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំឡាវ និងស្ថាប័នតំណាងវៀតណាម លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវ Nguyen Ba Hung បញ្ជាក់ពីការប្ដេជ្ញាចិត្តបំពេញល្អភារកិច្ចដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋប្រគល់ ដើម្បីចូលរួមចំណេកពូនជ្រំទំនាក់ទំនងរវាងវៀតណាមនិងឡាវកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន