Trending now

យុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជា

09:24 | 10/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៩ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ គណៈប្រតិភូជាន់ខ្ពស់នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល មកបំពេញទស្សនកិច្ច និងធ្វើការជាមួយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

ទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរជាបងប្អូន ទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរជាបងប្អូន
សហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាម​តំបន់ព្រំដែនវៀតណាម - កម្ពុជា សហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាម​តំបន់ព្រំដែនវៀតណាម - កម្ពុជា
លោក Bui Quang Huy ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
លោក Bui Quang Huy ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

នៅក្នុងជំនួបនេះ លោក Bui Quang Huy សមាជិកបំរុងគណៈកម្មាធិការមជ្ឈិមបក្ស លេខាប្រចាំការគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈ​ប្រតិភូ​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ព្រមទាំងបានអះអាងថា ជំនួបនេះបានដើរតួនាទីយ៉ាងសំខាន់ រួមចំណែកបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីទំនាក់ទំនងមិត្តភាពល្អប្រសើររវាងវៀតណាមនិងកម្ពុជា ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងប្រជាជនដែលកំពុងមានការរីកច្រើនប្រកបដោយលទ្ធផលផ្លែផ្កា។

នៅក្នុងជំនួបនេះ លេខាប្រចាំការគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញបានជម្រាបជូនព័ត៌មានយ៉ាងសង្ខេបអំពីស្ថានភាពការងាររបស់គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម ព្រមទាំងពិភាក្សាលើខ្លឹមសារកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គការយុវជននាពេលខាងមុខ។

ក្រៅពីខ្លឹមសារកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធយុវជនវៀតណាម និងសហភាពសហព័ន្ធយុវជនកម្ពុជានោះ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញក៏បានស្នើសុំ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល មានកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ ដូចជា៖ ពិចារណារៀបចំកម្មវិធីជួបប្រាស្រ័យរវាងយុវជន យុវវ័យនៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរព័ត៌មានសម្រាប់កម្មាភិបាលបំពេញការងារយុវជននៃបក្សទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កម្មវិធី និងសន្និសីទដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនគណបក្សប្រជាជន​កម្ពុជាថ្នាក់កណ្ដាល ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងពិសេសនិងជិតស្និទ្ធ ដោយឈរលើស្មារតីនៃសាមគ្គីភាព មិត្តភាព អ្នកជិតខាងល្អ និងវិបុលភាពរួមរបស់ប្រជាជននៃប្រទេសទាំងពីរ កៀកស្មាគ្នានៅគ្រប់កាលៈទេសៈ។ ក្នុងនោះបញ្ជាក់ថា យុវជនគឺជាកម្លាំងស្នូល និងសំខាន់របស់បក្ស រដ្ឋ ដើម្បីបន្តពង្រឹងទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ​ “មិត្តវៀតណាម” ដែលគាំទ្រកម្ពុជាក្នុងការការពារឯករាជ្យ សន្តិសុខ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ព្រមទាំងលោកបញ្ជាក់ថា កម្ពុជាទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ដោយមានជំនួយដ៏ធំធេងពីបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ជាពិសេសក្នុងដំណាក់កាលឆ្នាំ ១៩៧៩ វៀតណាមដែលបានជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវគោលបំណងថា មិនត្រឹមតែយុវជនជំនាន់សព្វថ្ងៃនេះដែលជំនាន់ក្រោយត្រូវតែមានភារកិច្ច និងកាតព្វកិច្ច និងប្តេជ្ញាចិត្តក្នុងការថែរក្សា និងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងកម្ពុជា ព្រមទាំងចងចាំជានិច្ចនូវពាក្សស្លោករបស់បក្ស រដ្ឋទាំងពីរស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍