Trending now

កូរ៉េខាងត្បូងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

09:05 | 05/08/2022

ថ្នាក់ដឹកនាំនិងដៃគូកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយ វៀតណាមគឺជាគំរូសម្រាប់ទំនាក់ទំនងជាមួយប្រទេសនានា ព្រមទាំងបានជម្រាបពី ការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដល់ ការជំរុញទំនាក់ទំនងជាមួយប្រទេសវៀតណាមលើគ្រប់វិស័យនាពេលខាងមុខ។

ជនជាតិវៀតណាមនៅកូរ៉េខាងត្បូងចូលរួមក្នុងការប្រឡង ដើម្បីស្វែងយល់អំពីទំនាក់ទំនងការទូតរយៈពេល ៣០ ឆ្នាំរវាងប្រទេសទាំងពីរ ជនជាតិវៀតណាមនៅកូរ៉េខាងត្បូងចូលរួមក្នុងការប្រឡង ដើម្បីស្វែងយល់អំពីទំនាក់ទំនងការទូតរយៈពេល ៣០ ឆ្នាំរវាងប្រទេសទាំងពីរ
ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo (ខាងឆ្វេង) ទទួលជួបអចិន្ត្រៃយ៍ នៃគណៈលេខាលោក Vo Van Thuong។ (រូបថត៖ TTXVN)
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo (ខាងឆ្វេង) ទទួលជួបអចិន្ត្រៃយ៍ នៃគណៈលេខាលោក Vo Van Thuong។

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២ និងទី៣ ខែសីហា នៅទីក្រុងសេអ៊ូល អចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong មាន សកម្មភាពជួបប្រាស្រ័យមួយចំនួន ជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង រួមទាំង ជំនួប សវនាការជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo ថ្នាក់ដឹកនាំគណ បក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចនៅរដ្ឋសភា ប្រធានគណៈកម្ម ការប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី និងថ្នាក់ដឹកនាំក្រសួងពលកម្ម និងការងារកូរ៉េ ខាងត្បូង ជាដើម។

ក្នុងបណ្ដាជំនួបសវនាការនិងជំនួបធ្វើការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Vo Van Thuong បានបញ្ជាក់ថា គោលជំហររបស់វៀតណាមគឺបង្កើនទំនាក់ទំនងជាមួយ កូរ៉េខាងត្បូង; វៀតណាមជានិច្ចកាលបង្កលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងធុរកិច្ចកូរ៉េខាងត្បូង ដើម្បីធ្វើអាជីវកម្មនៅវៀតណាម។ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ នាំកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទៅជាវិស័យសហប្រតិបត្តិការ ស្នូល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវ៉ាក់សាំង។ លោក Vo Van Thuong ស្នើឲ្យកូរ៉េខាងត្បូងបន្តគាំទ្រចំពោះគោលជំហររបស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការជំរុញសន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅសមុទ្រខាងកើត។

ថ្នាក់ដឹកនាំនិងដៃគូកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយ វៀតណាមគឺជាគំរូសម្រាប់ទំនាក់ទំនងជាមួយប្រទេសនានា ព្រមទាំងបានជម្រាបពី ការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដល់ ការជំរុញទំនាក់ទំនងជាមួយប្រទេសវៀតណាមលើគ្រប់វិស័យនាពេលខាងមុខ។ ភាគី កូរ៉េខាងត្បូងបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សេរីភាព នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងគាំទ្រគោលជំហរពាក់ព័ន្ធ របស់អាស៊ាននិងវៀតណាមផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម