Trending now

យថាទស្សន៍ជាច្រើនសម្រាប់​នាំចេញកសិផល​វៀតណាមទៅកាន់ទីផ្សារអូស្ត្រាលី

21:43 | 03/08/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុង Can Tho ការិយាល័យសម្របសម្រួលកសិកម្មជនបទនៅតំបន់ដីសណ្តទន្លេ Cuu Long និងស្ថានអគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញបានរៀបចំពិធីជួបប្រាស្រ័យជាមួយសហគ្រាសនានាដែលនាំចេញកសិកម្ម ជលផលនិងសត្វចិញ្ចឹមរវាងវៀតណាមនិងអូស្ត្រាលី។

បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ផលិតផលត្រីប្រា ត្រីបាសារបស់វៀតណាមចូលទីផ្សារអូស្ត្រាលី បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ផលិតផលត្រីប្រា ត្រីបាសារបស់វៀតណាមចូលទីផ្សារអូស្ត្រាលី
៧ខែកម្ពុជា នាំចេញកសិផល ជាង២លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ៧ខែកម្ពុជា នាំចេញកសិផល ជាង២លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
ទិដ្ឋភាពនៃជំនួប្រាស្រ័យ។ (រូបថត៖ VOV)
ទិដ្ឋភាពនៃជំនួប្រាស្រ័យ។

នៅទីនេះ សហគ្រាសនាំចេញ និងនាំចូលរបស់វៀតណាមបានជូនដំណឹងអំពីផលិតផលផ្លែឈើ ជលផល និងអង្ករ ដែលចង់នាំចេញទៅកាន់ទីផ្សារអូស្ត្រាលី ហើយផ្ទុយទៅវិញក៏ចង់នាំចូលផលិតផលពីអូស្ត្រាលីមកវៀតណាមដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក; ហើយបានស្នើឡើងដំណោះស្រាយជំរុញសកម្មភាពនាំចេញ និងនាំចូលនាពេលខាងមុខផងដែរ។ លោក Le Thanh Tung ប្រធានការិយាល័យសម្របសម្រួលកសិកម្មជនបទនៅតំបន់ដីសណ្តទន្លេ Cuu Long ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ វៀតណាមមានសក្តានុពលជាច្រើនសម្រាប់នាំចេញផ្លែឈើទៅកាន់ទីផ្សារអូស្ត្រាលី ដូចជាផ្លែក្រូចថ្លុង ផ្លែផាសិនស្រកានាគ និងទំនិញមួយចំនួនដែលជាប្រៀបខ្លាំងរបស់វៀតណាម៖

“យើងមានសហគ្រាសជាច្រើនដែលធ្វើអាជីវកម្មទាំងការនាំចូល និងនាំចេញ។ ការជួបប្រាស្រ័យនេះ បានបើកចេញយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម-អូស្ត្រាលី រវាងសហគ្រាសវៀតណាមជាមួយកសិដ្ឋាន ប្រព័ន្ធផ្សារទំនើបជាមួយអតិថិជន ក្នុងនោះមិនត្រឹមតែអាណិកជនវៀតណាមនិងជនអាស៊ីប៉ុណ្ណោះទេ ថែមទាំងជ្រៀតចូលសហគមន៍អ្នកស្រុកទៀតផង។ ជាមួយនឹងទីផ្សារមានប្រជាជន ២៥លាននាក់ សមត្ថភាពប្រើប្រាស់របស់គេកាន់តែខ្ពស់ យើងនឹងមានយថាទស្សន៍កាន់តែច្រើនក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួន"៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព