Trending now

៧ខែកម្ពុជា នាំចេញកសិផល ជាង២លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

19:03 | 06/08/2020 (បូកសរុបដោយឌីណា)

កម្ពុជាបាននាំចេញផលិតផលកសិកម្មដែលបានកែច្នៃរួច និងមិនទាន់កែច្នៃប្រមាណ ២០មុខទំនិញទៅកាន់ទីផ្សារក្រៅប្រទេសអាស៊ី និងអឺរ៉ុបក្នុងបរិមាណជាង២,៦លានតោនក្នុងរយៈពេល៧ខែនៅឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម។ (រូបថត៖ dap.com.khmer)

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម បានអះអាងថា ក្នុងរយៈពេល៧ ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលនានា ទៅកាន់បណ្ដាល ប្រទេសមួយចំនួន លើពិភពលោក បានជាង២លានតោន បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ មានការកើនឡើង ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០លោក ងិន ឆាយ បានថ្លែងថា “ចំពោះការនាំចេញ នៅក្នុង៧ខែ ដើមឆ្នាំ២០២០នេះ យើងសម្រេចបានចំនួន ២.៦៨៩.៩៨៧តោន កើនលើសឆ្នាំមុន គិតក្នុងរយ:ពេលដូចគ្នា ប្រមាណជា៩%” ។

លោកបន្តថា ដោយឡែកការនាំចេញអង្ករ ក្នុងរយៈពេល៧ខែសម្រេចបានចំនួន ៤២៦.000.៧៣តោន បើធៀបរយ:ពេលដូចគ្នាឆ្នាំ២០១៩ មានការកើនឡើងចំនួន៣៨,៣៣%។

ក្នុងឱកាសនោះលោក បញ្ជាក់ថា ក្រោយពីចរចាទីផ្សារបានភ្លាម មានក្រុមហ៊ុនវិនិយោគរបស់ចិន ចំនួន១៥បានអនុញ្ញាត ឲ្យកម្ពុជា នាំចេញ កសិផលនានា ទៅកាន់ប្រទេសចិន ខណ:កាលពីមុនមានតែ៤ក្រុមហ៊ុនប៉ុណ្ណោះដែលអនុញ្ញាតឲ្យកម្ពុជានាំចេញ។នេះបានសបញ្ជាក់ឲ្យឃើញថាជាការអភិវឌ្ឍន៍រីកចម្រើនមួយដ៏គួរឲ្យមានការកត់សម្គាល់ហើយក៏ជាមោទកភាពមួយសម្រាប់កម្ពុជាផងដែរ។

ដោយឃើញកត្តានៃការរីកចម្រើនយ៉ាងលឿនបែបនេះ លោកសង្ឃឹមថា ក្រោយពីកម្ពុជា ចរចាពាណិជ្ជកម្មសេរីជាមួយចិនរួចរាល់ មុខដំណាំផ្សេងៗ នឹងហក់ឡើងកាន់តែច្រើន ទាំងការកែច្នៃនិងការនាំចេញ ទៅកាន់ទីផ្សារចិនបានច្រើនផងដែរ។

ជាមួយគ្នានោះលោកអគ្គនាយក រំពឹងថា នៅដើមឆ្នាំ២០២១ កម្ពុជានឹងអាចនាំចេញ ផ្លែស្វាយទៅកាន់ទីផ្សារចិន និងដើមឆ្នាំ២០២២ នឹងអាចនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ចិនផងដែរ ខណ:បច្ចុប្បន្នកម្ពុជាកំពុងរៀបចំមុខទំនិញទាំងនេះដាក់ទៅឲ្យភាគីចិនដើម្បីត្រួតពិនិត្យមើលលក្ខណ:បច្ចេកទេសនៃការនាំចេញ។

លើសពីនេះទៀត លោកសង្កត់ធ្ងន់ថា យើងអាចនាំចេញកសិផលទៅកាន់ទីផ្សារក្រៅស្រុកបាន ត្រូវមានការសហការគ្នា ធ្វើការរួមគ្នាជាចង្កោម មានភាពប្រទាក់ក្រឡាគ្នា នៅក្នុងខ្សែរសង្វាក់ នៃដំណាំនីមួយៗ ចាប់ផ្ដើមពីការដាំដុះ ដោយត្រូវរក្សាឲ្យបាននូវ គោលការណ៍ភូតគាមអនាម័យឲ្យបានល្អ ដែលគេបានកំណត់។

សូមជម្រាបផងដែរថា ​ក្រោមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា និងចិន បានបង្ហាញ​ពីលទ្ធផល​ល្អប្រសើរ​ដោយទំនិញ​ជាង ៣៤០ មុខទំនិញ​នឹងត្រូវនាំចូល​ទៅកាន់ទីផ្សារ​ប្រទេសចិន ដែលភាគច្រើន​សុទ្ធសឹង​ជាផលិតផល​កសិកម្ម ​និងផលិតផល​សម្រេច​កែច្នៃ​ក្នុងវិស័យ​ឧស្សាហកម្ម​របស់កម្ពុជា។

តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​រវាងកម្ពុជា​និងចិន​ដែលគ្រោង​នឹងចុះហត្ថលេខា​ឆាប់ៗនេះ នឹងជំរុញ​ដល់ផែន​ការ​នាំចេញ​កសិផល​របស់កម្ពុជា​ឲ្យមាន​ការកើន​ឡើង​ជាបន្ត​ទៀត​សម្រាប់​ឆ្នាំ​ខាងមុខៗ ក្នុងនោះ ផលិតផល​កសិកម្ម​ដែលនឹង​ត្រូវនាំ​ចេញ ទៅទីផ្សារ​ចិន​រួមមាន​ម្រេច ម្ទេសក្រៀម ផលិតផល​កែច្នៃ​ពីស្វាយ​ចន្ទី ខ្ទឹម ទឹកឃ្មុំ និងផលិតផល​ពីគ្រឿង​សមុទ្រ រួមមាន គ្រំ ក្តាម និងខ្យង ជាដើម។

លោកបន្ថែមថា “ផលិតផល ជលផលកម្ពុជា បាននាំចេញទៅប្រទេសជិតខាង នៅក្នុងតំបន់យូរហើយ រហូតមកដល់ពេលនេះ ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែង ដូចជាឆ្នាំ២០១៩ នេះ យើងកំពុង នាំចេញត្រី ប្រហាក់ប្រហែលជា ១ម៉ឺនតោនដែរទៅបណ្ដាលប្រទេសជិតខាង ដូចជាវៀតណាម ថៃ និងបណ្ដាលប្រទេសមួយចំនួនទៀត ដូចជាសឹងហ្គាពួរ ហុងកុង ចិនជាដើម”។

លោកបញ្ជាក់បន្ថែមថា ជាមួយនឹងការនាំចេញដោយសារ កំណើនភ្ញៀវទេសចរច្រើន កម្ពុជាក៏បាននាំចូលមកវិញនូផលិតផលមួយចំនួន(គ្រឿងសមុទ្រ) ដែលមិនមាននៅក្នុងស្រុក ដោយជាក់ស្ដែង ឆ្នាំ២០១៩ កម្ពុជា បាននាំចូល គ្រឿងសមុទ្រប្រមាណជា២ម៉ឺនតោន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម