Trending now

វៀតណាមដាក់ចេញគោលដៅនាំចេញជលផលឲ្យបាន ៩ ពាន់លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំនេះ

10:26 | 13/06/2023

ដើម្បីរក្សាការបញ្ជាទិញ និងទីផ្សារសំខាន់ៗ សហគ្រាសវៀតណាមត្រូវមានភាពបត់បែនជាមួយនឹងតម្រូវការរបស់អតិថិជន ជាពិសេសគឺតម្លៃផលិតផល និងការកាត់បន្ថយចំណាយក្នុងផលិតកម្ម។

រួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញអាចសម្រេចបាន ៧ ពាន់លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំនេះ រួបិយប័ណ្ណបរទេសផ្ទេរមកទីក្រុងហូជីមិញអាចសម្រេចបាន ៧ ពាន់លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំនេះ
ជប៉ុន​ផ្តល់​ជំនួយ​ជាង ១,៦ លាន​ដុល្លារ​សម្រាប់​គម្រោង​ចំនួន ៩ នៅ​វៀតណាម ជប៉ុន​ផ្តល់​ជំនួយ​ជាង ១,៦ លាន​ដុល្លារ​សម្រាប់​គម្រោង​ចំនួន ៩ នៅ​វៀតណាម
វៀតណាមដាក់ចេញគោលដៅនាំចេញជលផលឲ្យបាន ៩ ពាន់លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំនេះ
វៀតណាមដាក់ចេញគោលដៅនាំចេញជលផលឲ្យបាន ៩ ពាន់លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំនេះ

ផ្នែកជលផលបានកំណត់គោលដៅសម្រេចឲ្យបានប្រាក់ចំណូលនាំចេញប្រមាណ ៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញក្នុងសន្និសីទសមាជិកទាំងអស់ នៃសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុងហូជីមិញ។

ចាប់តាំងពីដើមឆ្នាំមក ប្រាក់ចំណូលពីផ្នែកទំនិញសំខាន់ៗដូចជា៖ បង្កង ត្រីប្រា និងគ្រឿងសមុទ្រសុទ្ធតែបានធ្លាក់ចុះជាង ៣០%។ តាមការប៉ាន់ប្រមាណបានឲ្យដឹងថា ការនាំចេញជលផលក្នុងឆ្នាំនេះអាចសម្រេចបាន៩ ពាន់លានដុល្លារអាមេរិក។ លោក Truong Dinh Hoe អគ្គលេខាធិការ VASEP បានមានប្រសាសន៍ថា ដើម្បីរក្សាការបញ្ជាទិញ និងទីផ្សារសំខាន់ៗ សហគ្រាសវៀតណាមត្រូវមានភាពបត់បែនជាមួយនឹងតម្រូវការរបស់អតិថិជន ជាពិសេសគឺតម្លៃផលិតផល និងការកាត់បន្ថយចំណាយក្នុងផលិតកម្ម៖

“ប្រសិនបើទីផ្សារអាមេរិកនៅតែកត់ត្រាកំណើនដូចក្នុងខែមិថុនាដូចទៅនឹងខែឧសភា គឺក្ដីរំពឹងអំពីស្ថានភាពទីផ្សារនឹងល្អប្រសើរឡើង។ យើងក៏នឹងមានឱកាសទាញយករដូវប្រមូលផលនាខែសីហា និងខែកញ្ញា។ សង្ឈឹមថា ឆ្នាំនេះយើងនឹងទទួលបានលទ្ធផលជាវិជ្ជមានផងដែរ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ