Trending now

សក្ដានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍នៅខេត្ត An Giang

20:50 | 03/08/2022

An Giang ជាខេត្តមួយដែលមានជនជាតិខ្មែររស់នៅយ៉ាងច្រើន ជាពិសេសនៅស្រុកភ្នំពីរគឺ ស្រុក Tinh Bien និងស្រុក Tri Ton។ បច្ចុប្បន្ននេះ ជនជាតិខ្មែរនៅខេត្ត An Giang នៅរក្សាបាននូវតម្លៃវប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើន ដែលជាសក្ដានុពលដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍។

ត្បូងទេសចរណ៍ដែលកំពុងលេចធ្លោនៅភាគនារតីមាតុភូមិ - ខេត្ត An Giang  អាថ៌កំបាំង ប៉ុន្តែពោរពេញដោយកន្លែងដ៏ស្រស់ស្អាត ត្បូងទេសចរណ៍ដែលកំពុងលេចធ្លោនៅភាគនារតីមាតុភូមិ - ខេត្ត An Giang អាថ៌កំបាំង ប៉ុន្តែពោរពេញដោយកន្លែងដ៏ស្រស់ស្អាត
ខេត្ត An Giang ៖ ឧបត្ថម្ភគ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ ដែលជាជនជាតិភាគតិច ក្នុងឱកាសបុណ្យតេតប្រពៃណី ខេត្ត An Giang ៖ ឧបត្ថម្ភគ្រួសារក្រីក្រ និងលើបន្ទាត់ក្រីក្រ ដែលជាជនជាតិភាគតិច ក្នុងឱកាសបុណ្យតេតប្រពៃណី

លក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយរបស់ជនជាតិខ្មែរនៅខេត្ត An Giang គឺពិធីបុណ្យដូចជា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, បុណ្យសែនដូនតា, បុណ្យកឋិនទាន។ល។ ក្នុងឱកាសបុណ្យអកអំបុក រួមជាមួយស្នូអង្រែបុកអំបុកលាន់លឺគ្រប់ទិសទីក្នុងភូមនោះ ភ្ញៀវទេសចរថែមទាំងអញ្ជើញធ្វើអំបុកដោយខ្លួនឯង។

សក្ដានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍នៅខេត្ត An Giang
ពិធីបុណ្យប្រណាំងគោ Bay Nui ជាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរនៅខេត្ត An Giang

អញ្ជើញមកដល់វត្តខ្មែរ ភ្ញៀវទេសចរអាចទស្សនា គោរពបូជា និងស្វែងយល់អំពីលំហនៃសិល្បៈស្ថាបត្យកម្ម ចម្លាក់ ប្លង់ក្នុងវត្ត។ ជាពិសេស វត្តខ្មែរទាំងឡាយនៅស្រុក Tinh Bien នៅរក្សាទុកបាននូវគម្ពីរស្លឹករឹតជាច្រើន ដែលជាបិតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះជាគម្ពីរព្រះធម៌ព្រះពុទ្ធសាសនាបុរាណដ៏មានតម្លៃ ដែលចារលើស្លឹករឹតជាភាសាខ្មែរបុរាណ ឬបាលី។ គម្ពីរស្លឹករឹតមានតម្លៃខាងបច្ចេកទេស និងវិចិត្រសិល្បៈផង និងមានអត្ថន័យសំខាន់ក្នុងជីវិតខាងវិញ្ញាណ ជំនឿ និងសាសនារបស់ជនជាតិខ្មែរផង។ លើសពីនេះ ជនជាតិខ្មែរក៏មានរតនសម្បិត្តវប្បធម៌ប្រជាប្រិយ និងសិល្បៈប្រពៃណីដ៏សម្បូរបែបផងដែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់ខេត្ត An Giang ទាញយក និងអភិវឌ្ឍទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ។

លោក Nguyen Thanh Huan ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tinh Bien បានឲ្យដឹងថា៖ “ស្រុក Tinh Bien ជាកន្លែងដែលជនជាតិខ្មែររស់នៅច្រើនកុះករ។ ក្នុងរយៈពេលកន្លងមក ស្រុក Tinh Bien បានទាញយកសក្តានុពលទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍។ គោលដៅរបស់ស្រុកមិនឈប់ត្រឹមនេះទេ យើងខ្ញុំកំពុងអំពាវនាវឱ្យអង្គភាពអាជីវកម្មវិនិយោគលើមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានា ដើម្បីបំពេញតម្រូវការស្នាក់នៅរយៈពេលវែងរបស់ភ្ញៀវទេសចរ។ លើសពីនេះ អង្គភាពអាជីវកម្មទេសចរណ៍ក៏បានបង្កើតដំណើរទេសចរណ៍ និងផ្លូវតភ្ជាប់ជាមួយភូមិសិប្បកម្ម ដើម្បីជួយឱ្យភ្ញៀវទេសចរមានជម្រើសកាន់តែច្រើន ជំនួសឱ្យទេសចរណ៍បែបវិញ្ញាណ ឬគយគន់ទេសភាព”៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍