យុគសម័យ - ប្រទេសវៀតណាមមានខេត្ត ក្រុងរាប់មិនអស់ ដែលតំណាងឱ្យភាពស្រស់ប្លែកៗ ភាពសម្បូរបែប ដែលជាការបំផុសគំនិតសម្រាប់អ្នកណាដែលចូលចិត្តស្វែងយល់។
![]() |
![]() |
ម្យ៉ាងទៀត ខេត្ត An Giang បង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវដោយភាពស្រស់ស្អាតនៅតំបន់និរតី ដែលជាកន្លែងមានការួមបញ្ចូលគ្នានៃវប្បធម៌ប្លែកៗជាច្រើនដូចជា សហគមន៍ជនជាតិ Kinh ខ្មែរ និងចាម។
ក្រៅពីនេះ ទឹកដីនេះក៏ទាក់ទាញភ្ញៀវទេសចរជាច្រើនដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រងដូចក្នុង កំណាព្យ រួមមាន៖ វាលស្រែពណ៌បៃតង ដើមត្នោតលូតលាស់ខ្ពស់ដល់មេឃ។
ដើមត្នោតមានរូបរាងបេះដូង
អាស័យដ្ឋានៈ ឃុំ An Tuc ស្រុក Tri Ton ខេត្ត An Giang
![]() |
នៅតាមផ្លូវទៅបឹង Ta Pa យើងនឹងប្រទះនឹងដើមឈើត្នោតមានរាងជាបេះដូង ជាចង្កោមនៃដើមឈើត្នោត ដែលលូតលាស់តាមបែបធម្មជាតិ ដូច្នេះមនុស្សម្នានាំគ្នាទៅថតរូប។ ទន្ទឹមនឹងទេសភាពបឹង និងវាលស្រែទុំឡើងពណ៌មាសនៅសងខាង កន្លែងនេះមិនអាចរំលងបានទេ ក្នុងកម្រងរូបថតរបស់ភ្ញៀវទេសចរណ៍ ពេលមកលេងខេត្ត An Giang ឡើយ។
![]() |
ខ្លោងទ្វារវត្ត Koh Kas
អាស័យដ្ឋាន៖ ភូមិ An Hoa ឃុំ Chau Lang ស្រុក Tri Ton ខេត្ត An Giang
នៅពេលដែលនិយាយអំពីខេត្ត An Giang គេបានលើកឡើងនូវវត្ត អារាមរបស់ក្រុមជនជាតិផ្សេងគ្នាជាច្រើន។ ក្រៅពីវិហារឥស្លាមដ៏អស្ចារ្យនិងស្រស់ស្អាត ខេត្តនេះក៏មានវត្ត ប្រាសាទខ្មែរប្លែកពីគេ រួមទាំងទ្វារវត្ត Koh Kas នៅស្រុក Tri Ton។
![]() |
![]() |
ត្បូងទេសចរណ៍ដែលកំពុងលេចធ្លោនៅភាគនារតីមាតុភូមិ - ខេត្ត An Giang អាថ៌កំបាំង ប៉ុន្តែពោរពេញដោយកន្លែងដ៏ស្រស់ស្អាត |
ការចាប់អារម្មណ៍បំផុតដោយសារខ្លោងទ្វារ Thoi Gian វត្ត Koh Kas បានធ្វើឱ្យមនុស្សជាច្រើននាក់ ថតរូប នៅពេលដែលពួកគេចូល។ នៅកណ្តាលវាលស្រែទុំ ច្រកទ្វារនេះលេចចេញជាភាពស្រស់ស្អាតប្លែកពីគេ ដោយប៉មតូចៗចំនួនបីនៅលើដំបូល។
![]() |
ឈានចូលតាមខ្លោងទ្វារនិងធ្វើដំណើរលើផ្លូវដ៏បត់បែនក្រោយវាលស្រែស្រូវទុំ និងដើមឈើបៃតង ជាវត្ត Koh Kas ដ៏ស្ងប់ស្ងាត់។ មកដល់ទីនេះ អ្នកអាច check-in នៅមុខសាលធំដែលសាងសង់យ៉ាងប្រណិតបំផុត ឬថតរូបនៅវាលស្រែក្នុងរដូវប្រមូលផល...
ភ្នំ Co To
អាស័យដ្ឋានៈ ឃុំ Co To ស្រុក Tri Ton ខេត្ត An Giang
![]() |
កន្លែងដំបូងដែលភ្ញៀវទេសចរគួរតែមកទស្សនានៅលើភ្នំ Co To គឺ Vo Hoi Lon និង Vo Hoi Nho។ ពីដុំថ្មទាំងពីរនេះ អ្នកអាចថតរូបបានទេសភាពនៃវាលស្រែ Ta Pa មានស្រូវឡើងពណ៌មាសដ៏ស្រស់ស្អាត ដូចជាឋានសួគ៌ និងដើមឈើនៅ An Giang ដ៏ស្អាតនឹងលេចចេញក្នុងការថតរូប ។ នេះក៏ជាកន្លែងដ៏ល្បីបំផុតសម្រាប់គយគណ់ទេសភាពថ្ងៃរះ និងថ្ងៃលិចរបស់ខេត្ត An Giang។
![]() |
![]() |
ព្រៃស្មាច់ Tra Su
អាស័យដ្ឋាន៖ ភូមិ Van Tra ឃុំ Van Giao ស្រុក Tinh Bien ខេត្ត An Giang
ប្រហែលជាព្រៃឈើស្មាច់ Tra Su គឺជាកន្លែងសម្គាល់ដ៏ល្បីល្បាញបំផុតមួយ។ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដែលមកស្វែងយល់ប៉ុណ្ណោះទេ។ ប៉ុន្តែព្រៃស្មាច់ដ៏ស្រស់ស្អាតនេះក៏ធ្លាប់បានលេចចេញលើសារព័ត៌មានល្បីៗជាច្រើនផងដែរ ដោយសារតែទេសភាពប្លែកៗរបស់វា។
![]() |
មកដល់ព្រៃស្មាច់ Tra Su សកម្មភាពមួយដែលមិនគួររំលងគឺជិះទូកឆ្លងកាត់ព្រៃលិចទឹកនេះ និងមើលសត្វក្រៀលហោះពេលរសៀល។ ក្រៅពីជិះទូក និងថតរូបនៅលើស្ពានឫស្សី ទីក្រុងព្រាប និងផ្ទះសំណាក់ Trong-Mai ក៏ជាកន្លែង "ថតរូប" ដែលមិនគួររំលងពេលទៅលេងព្រៃស្មាច់។
![]() |
![]() |
បឹង Ta Pa
អាស័យដ្ឋាន៖ Tri Ton ឃុំ Nui To ស្រុក Tri Ton ខេត្ត An Giang
![]() |
កន្លងនេះក៏ត្រូវបានអ្នកទេសចរជាច្រើនស្គាល់ថា ដោយសារតែបឹងនេះមានភាពស្រស់បំព្រង និងរ៉ូមែនទិក។ ប្រសិនបើអ្នកមករដូវប្រាំងដែលមានទឹកតិច ឬរដូវអណ្តែត បឹង Ta Pa ក្នុងខេត្ត An Giang មានភាពស្រស់ស្អាតគួរឱ្យទាក់ទាញ។ អង្គុយនៅក្រោមដើមឈើក្បែរនោះ ដើម្បីគយគន់ទេសភាពផ្ទៃមុខបឹងដ៏ស្ងប់ស្ងាត់ ដូចកញ្ចក់។ នៅពេលរសៀល អ្នកអាចចូលទៅក្នុងទឹកបឹង ដើម្បីទទួលអារម្មណ៍ទឹកត្រជាក់។
![]() |
បឹង Latina
អាស័យដ្ឋាន៖ ជើងភ្នំ Cam ឃុំ An Hao ស្រុក Tinh Bien ខេត្ត An Giang
បឹង Latina ត្រូវបានគេស្គាល់ផងដែរថាជា បឹង Da គឺជាបឹងតូចមួយដែលមានទីតាំងនៅជើងភ្នំ Cam ។ បឹងនេះបានព័ទ្ធជុំវិញដោយដើមឈើ ថ្ម និងច្រាំងថ្មចោទ ព្រៃ Cam នៅតែរក្សាភាពស្រស់ធម្មជាតិ បឹង Latina មានទឹកពណ៌ខៀវស្រាត់ដែលគួរឱ្យកោតសរសើរ។
![]() |
ជារៀងរាល់ចុងសប្តាហ៍ នឹងមានយុវវ័យជាច្រើនមកកន្លែងនេះដើម្បីបោះជំរុំ ព្រោះនៅជាប់បឹង Latina មានផ្ទាំងថ្មធំៗជាច្រើនដែលមានទេសភាពបឹងសម្រាប់ check-in ហើយមាត់បឹងក៏នឹងធ្វើអោយអ្នក កាន់តែជក់ចិត្ត!
![]() |
ដោយមានផ្ទៃដីទាំងវាលទំនាប និងភ្នំ ជួរភ្នំ That Son ដ៏អាថ៌កំបាំង កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន និងកន្លែងថតរូបដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ខេត្ត An Giang កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕
មតិពីមិត្តអ្នកអាន