Trending now

វៀតណាមចូលរួមកិច្ចប្រជុំកំពូលនៃ​បណ្តា​ទីក្រុង​នៅ​លើ​ពិភពលោកឆ្នាំ ២០២២​

09:01 | 02/08/2022

ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Marina Bay Sands ប្រទេសសិង្ហបុរី កិច្ចប្រជុំកំពូលនៃបណ្តាទីក្រុងនៅលើពិភពលោកលើកទី ៨ (WCS) បានប្រព្រឹត្តិទៅតាមទម្រង់កិចច្ប្រជុំទល់មុខគ្នា។ គណៈប្រតិភូវៀតណាមរួមមានថ្នាក់ដឹកនាំខេត្ត-ក្រុងចំនួន៩ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

យុវវ័យ​វៀតណាមទូទាំងប្រទេសអុជ​​ភ្លើង​​ទៀនសម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី យុវវ័យ​វៀតណាមទូទាំងប្រទេសអុជ​​ភ្លើង​​ទៀនសម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី
គេហទំព័រ​ដ៏​ល្បី​មួយ​បាន​ណែនាំ​អំពី​ប្រការ​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​មក​ដល់​ទីក្រុង Hoi An (វៀតណាម) គេហទំព័រ​ដ៏​ល្បី​មួយ​បាន​ណែនាំ​អំពី​ប្រការ​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​មក​ដល់​ទីក្រុង Hoi An (វៀតណាម)

កិច្ចប្រជុំកំពូល WCS ឆ្នាំ២០២២ មានវត្តមានរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល អភិបាលទីក្រុង ថ្នាក់ដឹកនាំបណ្តាខេត្ត/ក្រុង និងអ្នកជំនាញឈានមុខគេក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងមកពីជុំវិញពិភពលោក។ ប្រធាន បទនៃកិច្ចប្រជុំឆ្នាំនេះគឺ “Liveable and Sustainable Cities: Emerging Stronger” (ប្រែថា៖ ទីក្រុងគួរឲ្យចង់រស់នៅ និងប្រកបដោយនិរន្តរភាព៖ រីកចម្រើនកាន់តែរឹងមាំ" ។ WCS ឆ្នាំ២០២២ រួមមានសម័យប្រជុំពេញអង្គចំនួនពីរ និងសម័យពិភាក្សាចំនួន៥ ដោយផ្តោតសំខាន់លើប្រធានបទដូចជា៖ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ទីក្រុងឆ្លាតវៃ ការអភិវឌ្ឍន៍និងផែនការមេ ភាពធន់របស់ទីក្រុង និងទីក្រុងនាពេលអនាគតដែលគួរឲ្យចង់រស់នៅ។

វៀតណាមចូលរួមកិច្ចប្រជុំកំពូលនៃ​បណ្តា​ទីក្រុង​នៅ​លើ​ពិភពលោកឆ្នាំ ២០២២​
វៀតណាមចូលរួមកិច្ចប្រជុំកំពូលនៃ​បណ្តា​ទីក្រុង​នៅ​លើ​ពិភពលោកឆ្នាំ ២០២២​

WSC គឺជាវេទិការដែលបានប្រព្រឹត្តិទៅជារៀងរាល់ពីរឆ្នាំម្តង ចាប់ផ្តើមកាលពីឆ្នាំ ២០០៨ ហើយរហូតមកដល់ពេលនេះ បានទាក់ទាញការចូលរួមពីទីក្រុងចំនួនជាង ២៥០ នៅជុំវិញពិភពលោក ហើយត្រូវបានមេដឹកនាំមកពីរដ្ឋាភិបាល សហគ្រាស អង្គការអន្តរជាតិ មកចូលរួមនិងគាំទ្រ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ