Trending now

យុវវ័យ​វៀតណាមទូទាំងប្រទេសអុជ​​ភ្លើង​​ទៀនសម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី

14:04 | 26/07/2022

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) នាយប់ថ្ងៃទី ២៤ ខែកក្កដា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស កំពែងបុរាណ Quang Tri ខេត្ត Quang Tri មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសម្របសម្រួលជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក្រសួងអប់រំ និងបណ្តុះបណ្តាល និងខេត្ត Quang Tri បានរៀបចំពិធីអុជភ្លើងទៀនសម្ដែងការដឹងគុណចំពោះបណ្តាវីរៈយុទ្ធជនពលីថ្នាក់ជាតិ។

បណ្តា​ក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនជាស្រេច តភ្ជាប់ជើង​​ហោះហើរអន្តរជាតិធម្មតាទាំងអស់ឡើង​វិញ​ បណ្តា​ក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនជាស្រេច តភ្ជាប់ជើង​​ហោះហើរអន្តរជាតិធម្មតាទាំងអស់ឡើង​វិញ​
សារព័ត៌មានកម្ពុជា​ផ្សព្វផ្សាយព័ត៌មានអំពីនាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ក្រីក្រ លើ​រឿង​អាហារ ទឹក ភ្លើង​... សារព័ត៌មានកម្ពុជា​ផ្សព្វផ្សាយព័ត៌មានអំពីនាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​មន្ត្រី​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​ក្រីក្រ លើ​រឿង​អាហារ ទឹក ភ្លើង​...
យុវវ័យ​វៀតណាមទូទាំងប្រទេសអុជ​​ភ្លើង​​ទៀន សម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី
យុវវ័យ​វៀតណាមទូទាំងប្រទេសអុជ​​ភ្លើង​​ទៀន សម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី

ចាប់ពីពិធីប្រដាបភ្លើងទៀនសម្ដែងការដឹងគុណចំពោះបណ្តាវីរយុទ្ធជនពលីថ្នាក់ជាតិនៅកំពែងបុរាណ Quang Tri យុវវ័យនៅទូទាំងប្រទេសបានដុតទៀន បំភ្លឺក្នុងពេលដំណាលគ្នា ដោយចាប់ផ្ដើមពិធីដុតទៀនសម្ដែងការដឹងគុណចំពោះបណ្តាវីរៈយុទ្ធជនពលីនៅតាមឈាបនដ្ឋានយុទ្ធជនពលីនៅទូទាំងប្រទេស។ ក្នុងឱកាសនេះ គណៈចាត់តាំងក៏បាននាំយកនូវកញ្ចប់អំណោយជាច្រើនជូនដល់សាច់ញាតិយុទ្ធជនពលី យុទ្ធជនពិការ គ្រួសារគោលនយោបាយ និងប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ផងដែរ។

នៅពេលដំណាលគ្នានោះ ពិធីដុតភ្លើងទៀនសម្ដែងការដឹងគុណក៏បានប្រព្រឹត្តទៅនៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហាណូយ(ខណ្ឌ Bac Tu Liem)ផងដែរ។ នៅទីនេះ សមាជិកសម្ព័ន្ធយុវជនទីក្រុងហាណូយបានអុជធូប និងដាក់កម្រងផ្កានៅផ្នូររបស់យុទ្ធជនពលី; ហើយបានជូនអំណោយ សាកសួរសុខទុក្ខវីរៈអ្នកម្តាយវៀត ណាម គ្រួសារគោលនយោបាយ យុទ្ធជនពិការ និងក្រុមគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍នៅលើភូមិសាស្ត្រទីក្រុង។ ពិធីដុតភ្លើងទៀននេះត្រូវបានរៀបចំឡើងដោយព្រមៗគ្នានៅឈាបនដ្ឋានយុទ្ធជនពលី និងស្តូបអនុស្សាវរីយ៍វីរៈបុរសយុទ្ធជនពលីនៅតាមខណ្ឌ ស្រុកចំនួន ៣០ នៃទីក្រុង។

ពិធីដុតភ្លើងទៀនសម្ដែងការដឹងគុណដល់បណ្តាវីរយុទ្ធជនពលី ក៏ត្រូវបានសម្ព័ន្ធយុវជននៃខេត្ត ក្រុងទូទាំងប្រទេសរៀបចំឡើងនៅឈាបនដ្ឋានក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែកក្កដាផងដែរ។ ទន្ទឹមនឹងសកម្មភាពនេះ យុវជននៃបណ្តាខេត្ត-ក្រុង ក៏បានរៀបចំនូវសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជាការសាកសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ដល់គ្រួសារគោលនយោបាយ ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ អតីតយុទ្ធជន អតីតយុវជនស្ម័គ្រចិត្តជាដើម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥