Trending now

សម្ព័ន្ធក្រុមហ៊ុន AIA (អាមេរិក) ប្តេជ្ញាចិត្តរួមចំណែករយៈពេលវែងសម្រាប់ការអភិវឌ្ឍនៅវៀតណាម

08:50 | 02/08/2022 យោងតាមវិឡូសំលេងវៀតណាម

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឲ្យ AIA បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវសហគមន៍ បង្កើនសកម្មភាពសប្បុរសធម៌ និងជួយឧបត្ថម្ភដល់សហគមន៍។

សម្ព័ន្ធក្រុមហ៊ុន Central (ប្រទេសថៃ) គ្រោងនឹងវិនិយោគ ៨០០ លានដុល្លាអាមេរិកបន្ថែមទៀតនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុន Central (ប្រទេសថៃ) គ្រោងនឹងវិនិយោគ ៨០០ លានដុល្លាអាមេរិកបន្ថែមទៀតនៅវៀតណាម
សម្ព័ន្ធក្រុមហ៊ុន T&T (វៀតណាម) និងដៃគូអាមេរិកសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ថាមពលកកើតឡើងវិញនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុន T&T (វៀតណាម) និងដៃគូអាមេរិកសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ថាមពលកកើតឡើងវិញនៅវៀតណាម
អនុប្រធានរដ្ឋ លោកស្រី  Vo Thi Anh Xuan អញ្ជើញទទួលជួបប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA  លោក Lee Yuan Siong (ប្រភព៖ TTXVN)
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA លោក Lee Yuan Siong (ប្រភព៖ TTXVN)

នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយលោក Lee Yuan Siong ប្រធាននិងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA សហរដ្ឋអាមេរិក អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអបអរសាទរចំពោះក្រុមហ៊ុន AIA Group ដែលបានអះអាងពីតួនាទីឈានមុខគេរបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ ឆ្នាំនៅវៀតណាម។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យ AIA ចែករំលែកបទពិសោធន៍ មិនត្រឹមតែក្នុងវិស័យធានារ៉ាប់រងប៉ុណ្ណោះទេ ថែមទាំងជំនាញគ្រប់គ្រងការវិនិយោគហិរញ្ញវត្ថុ បទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមពីអាកាសធាតុ និងហានិភ័យផ្សេងៗ ដើម្បីធានាការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឲ្យ AIA បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវសហគមន៍ បង្កើនសកម្មភាពសប្បុរសធម៌ និងជួយឧបត្ថម្ភដល់សហគមន៍។

រីឯខ្លួនវិញ លោក Lee Yuan Siong បាននិយាយថា ក្រុមហ៊ុន AIA Group ចាប់អារម្មណ៍លើផ្នែកចំនួនពីរគឺ៖ ភស្តុភារ និងការថែទាំវេជ្ជសាស្រ្ត ហើយវៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនក្នុងការអនុវត្តផែនការវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុន AIA Group នឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក៏ដូចជា សកម្មភាព និងគម្រោងនានាសម្រាប់សហគមន៍នៅវៀតណាម។ លោក Lee Yuan Siong បានសម្តែងនូវជំនឿថា វៀតណាមមានការអភិវឌ្ឍប្រកបដោយវិបុលភាពនាពេលខាងមុខ ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកយូរអង្វែងសម្រាប់ការអភិវឌ្ឍរបស់វៀតណាម៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស