Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាម​ Pham Minh Chinh អញ្ជើញជួបជុំនិងសន្ទនាជាមួយសហគមន៍ធុរកិច្ចកូរ៉េខាងត្បូង

19:18 | 30/07/2022 ហេង វុធ្ធី

យុគសម័យ - នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំកិច្ចសន្ទនាជាមួយសមាគម និងធុរកិច្ចកូរ៉េនៅវៀតណាម ដែលរៀបចំដោយការិយាល័យរដ្ឋាភិបាល សហការជាមួយក្រសួងផែនការ និងវិនិយោគ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang
លោកនាយករដ្ឋមន្ត្រីវៀតណាម​ Pham Minh Chinh អញ្ជើញជួបជុំនិងសន្ទនាជាមួយសហគមន៍ធុរកិច្ចកូរ៉េខាងត្បូង

អញ្ជើញចូលរួមផងដែរមានឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅវៀតណាម Park Noh Wan; រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ផែនការ និងវិនិយោគ យុត្តិធម៌ វប្បធម៌ កីឡា និងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្តីទី និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ។ កិច្ចសន្ទនាត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត ដល់ចំណុចស្ពាននៃខេត្ត ក្រុងធំៗមួយចំនួន។ ៤០ ចំណុចនៃតម្រូវការសម្រាប់អាជីវកម្មកូរ៉េនៅវៀតណាម។

ថ្លែងមតិក្នុងពិធីបើកកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹកពីថ្ងៃដែលភាគីទាំងពីរបានធ្វើការរួមគ្នាដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺរាតត្បាតកំពុងស្ថិតក្រោមការគ្រប់គ្រង ដោយសារមានវ៉ាក់សាំង ថ្នាំ បទពិសោធន៍ និងសេចក្តីសង្ខេបនៃរូបមន្តប្រឆាំងការរីករាលដាល។

លោកនាយករដ្ឋមន្ត្រីវៀតណាម​ Pham Minh Chinh អញ្ជើញជួបជុំនិងសន្ទនាជាមួយសហគមន៍ធុរកិច្ចកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា វៀតណាម និងកូរ៉េខាងត្បូងបានបង្កើតឡើងទំនាក់ទំនងការទូតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២។ ក្រោយរយៈពេល ៣០ ឆ្នាំ ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងត្រូវបានបង្រួបបង្រួម និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងលក្ខណៈសំខាន់ ទូលំទូលាយ និងលេចធ្លោលើកម្រិតទ្វេភាគី និងពហុភាគីលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានក្លាយជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក. ទំនុកចិត្ត និងការយល់ដឹងផ្នែកនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងជាបន្តបន្ទាប់៕

រដ្ឋាភិបាលវៀតណាមតែងតែត្រៀមខ្លួនជានិច្ចក្នុងការបង្កើតលក្ខខណ្ឌនិងរួមដំណើរជាមួយសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសកូរ៉េខាងត្បូង ធ្វើការវិនិយោគនិងធ្វើអាជីវកម្មដោយរលូន។រដ្ឋាភិបាលវៀតណាមកំពុងព្យាយាម អនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រមទាំងដឹកនាំការកសាងផែនការស្តារសេដ្ឋកិច្ចដើម្បីសម្របខ្លួនដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតទាំងនៅចំពោះមុខនិងយូរអង្វែង។

ជាមួយគ្នានោះ ភាគីកូរ៉េខាងត្បូងគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម ក្នុងការវិនិយោគនាំចេញទំនិញនិងផលិតផលកសិកម្មទៅកាន់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមក្នុងការសិក្សាធ្វើការនិងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

*គិតចាប់ពីឆ្នាំ ១៩៩២ ជាពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត នោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូង និងវៀតណាមសព្វថ្ងៃនេះបានកើនឡើងជិត ១៦០ ដង ពោលគឺពីកម្រិត ៥០០ លានដុល្លារឡើងដល់ជិត ៨០ ពាន់លានដុល្លារ។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី