Trending now

ក្រុមហ៊ុន Sharp គ្រុប វិនិយោគលើគម្រោងបច្ចេកវិទ្យាខ្ពស់ទី ៣ នៅខេត្ត Binh Duong

08:19 | 28/07/2022 ឌីណា

យុគសម័យ - យោងតាមលោក Hashimoto ប្រធានក្រុមហ៊ុន Sharp គ្រុប (ជប៉ុន) បាន​និយាយឲ្យ​ដឹង​ថា ក្រៅពី គម្រោងចំនួនពីរដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព អង្គភាពនេះកំពុងជំរុញគម្រោងវិនិយោគខ្នាតធំមួយបន្ថែមទៀតនៅខេត្ត Binh Duong។ នេះគឺជាគម្រោងដែលមានឯកទេសក្នុងការផលិតផលិតផលឧស្សាហកម្មឆ្លាតវៃ និងបច្ចេកវិទ្យាខ្ពស់ រួមមានផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់ ទូរសព្ទឆ្លាតវៃ ការផលិតគ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ ផលិតផលថែទាំសុខភាព…

ដើមទុនវិនិយោគបរទេសចចូលទៅខេត្ត Binh Duong កើនឡើងជាង ៤ ដង ដើមទុនវិនិយោគបរទេសចចូលទៅខេត្ត Binh Duong កើនឡើងជាង ៤ ដង
សម្រស់ធម្មជាតិនៃវាលខ្សាច់ Bau Trang នៅខេត្ត Binh Thuan សម្រស់ធម្មជាតិនៃវាលខ្សាច់ Bau Trang នៅខេត្ត Binh Thuan
ក្រុមហ៊ុន Sharp គ្រុប វិនិយោគលើគម្រោងបច្ចេកវិទ្យាខ្ពស់ទី ៣ នៅខេត្ត Binh Duong
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Binh Duong លោក Mai Hung Dung បានទទួលជួបលោក Hashimoto - ប្រធានក្រុមហ៊ុន Sharp គ្រុប ។ (រូបថត៖ ៖ binhduong.gov.vn)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Binh Duong នាពេលថ្មីៗនេះ លោក Hashimoto ប្រធានក្រុមហ៊ុន Sharp គ្រុប បានវាយតម្លៃថា ខេត្ត Binh Duong ជាតំបន់ដែលមានបរិយាកាសវិនិយោគដ៏ទាក់ទាញ ដែលស្របតាមលក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុន Sharp។ ដូច្នេះ ក្រុមនេះគ្រោងនឹងបន្តពង្រីកគម្រោងថ្មីៗ ដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់។ ខ្ញុំសង្ឃឹមថា ខេត្ត Binh Duong នឹងជួយបំពេញតម្រូវការដីសំណង់ ផ្គត់ផ្គង់កម្លាំងពលកម្ម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលតភ្ជាប់។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Binh Duong លោក Mai Hung Dung បានឲ្យដឹងថា ខេត្ត Binh Duong ផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរ ដើម្បីបង្កើតបរិយាកាសវិនិយោគបើកចំហ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកស្ថាបនានិងអភិវឌ្ឍន៍ខេត្ត បង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា