យុគសម័យ - គណៈកម្មាធិការគ្រប់គ្រងសួនឧស្សាហកម្ម Binh Duong បានឲ្យដឹងថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី៣០ ខែមេសា សួនឧស្សាហកម្មក្នុងខេត្តបានទាក់ទាញទុនវិនិយោគ ជាង ៩.២០០ពាន់លានដុង កើនឡើងជាង ៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
![]() |
![]() |
![]() |
កម្មករធ្វើការនៅក្រុមហ៊ុនកាត់ដេរមួយនៅសួនឧស្សាហកម្ម Dong An ទី១ ទីក្រុង Thuan An ខេត្ត Binh Duong។ (រូបថត៖ Chi Tuong/VNA) |
ដើមទុនវិនិយោគបរទេស (FDI) បានបណ្តាក់យ៉ាងខ្លាំងក្លាទៅក្នុងសួនឧស្សាហកម្មដែលមានទឹកប្រាក់ជិត ១.៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
រហូតមកដល់ពេលនេះ មានគម្រោងវិនិយោគដែលមានសុពលភាពជាង ៣.០១៤ គម្រោងនៅក្នុងសួនឧស្សាហកម្ម ក្នុងនោះមានគម្រោង FDI ចំនួន ២.៣៤០ ដែលមានដើមទុនវិនិយោគជិត ២៨ ពាន់លានដុល្លារអាមេរិក។
យោងតាមគណៈគ្រប់គ្រងសួនឧស្សាហកម្មក្នុងខេត្ត Binh Duong បើទោះបីជានៅតែរងផលប៉ះពាល់ខ្លាំងដោយជំងឺរាតត្បាត COVID-19 ក៏ដោយ ក៏អាជីវកម្មដែលកំពុងដំណើរការនៅក្នុងសួនឧស្សាហកម្មនៅតែពង្រីករោងចក្រ រក្សាផលិតកម្ម និងសង្វាក់អាជីវកម្ម និងការផ្គត់ផ្គង់ទំនិញហាក់ដូចជាមានលក្ខណៈធម្មតាឡើងវិញ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មតិពីមិត្តអ្នកអាន