Trending now

ពិធីបុណ្យវត្ត Ba Thien Hau - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅខេត្ត Binh Duong (ប្រទេសវៀតណាម)

09:12 | 20/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

វត្ត Ba Thien Hau ត្រូវបានស្គាល់ដល់ជាមួយឈ្មោះហៅផ្សេងទៀតថាអាស្រម Ba Thien Hau។ នេះគឺជាអាស្រមមួយដែលត្រូវបានសហគមន៍ជនវៀតណាមដើមកំណើត Hoa នៅខេត្ត Binh Duong កសាងនាពាក់កណ្តាលសតវត្សរិ៍ទី ១៩ ដើម្បីធ្វើសក្ករៈបូជា Thien Hau Thanh Mau ដែលជាព្រះជួយការពារប្រជាជនចេញទៅសមុទ្រ។ ក្នុងឱកាសថ្ងៃពេញបូណ៌មី ខែមិគសិរ ជារៀងរាល់ឆ្នាំ ពិធីបុណ្យវត្ត Ba Thien Hau បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅខេត្ត Binh Duong។ នេះគឺជាពិធីបុណ្យដ៏ធំនិងវិសេសវិសាលរបស់ខេត្ត ដោយបង្ហាញពីវប្បធម៌របស់សហគមន៍ជនជាតិ Hoa ហើយមានលក្ខណៈថ្មីៗជាច្រើន ដោយបង្កើតភាពសម្បូរបែបនិងលាយឡំជាមួយវប្បធម៌ក្នុងតំបន់។

ខេត្ត Binh Duong បានលើកតម្កើង ជាសហគមន៍មួយក្នុងចំណោមសហគមន៍កំពូលទាំង ៧ ដែលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លៃកំពូលក្នុងពិភពលោកឆ្នាំ ២០២៣ ខេត្ត Binh Duong បានលើកតម្កើង ជាសហគមន៍មួយក្នុងចំណោមសហគមន៍កំពូលទាំង ៧ ដែលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លៃកំពូលក្នុងពិភពលោកឆ្នាំ ២០២៣
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនផ្សព្វផ្សាយសម្រស់អាវ Ba Ba របស់វៀតណាម

ដើមឡើយ ពិធីបុណ្យវត្ត Ba Thien Hau នៅខេត្ត Binh Duong ត្រូវបានរៀបចំឡើងដើម្បីបម្រើតម្រូវការខាងជំនឿរបស់សហគមន៍ជនជាតិ Hoa ដែលរស់នៅទីនេះ ប៉ុន្តែក្រោយមករឿងរ៉ាវអំពីលោកយាយ Ba Thien Hau កាន់តែរីកសាយភាយ ហើយប្រជាជនក្នុងតំបន់ និងតំបន់ជិតខាងក៏បានធ្វើសក្ការបូជាលោកយាយ។ នៅពេលបុណ្យតេត និទាឃរដូវមកដល់ម្ដងៗ វត្ត Ba Thien Hau គឺជាគោលដៅមកដល់ ហើយពិធីបុណ្យដែលមានឈ្មោះដូចគ្នានេះបានក្លាយទៅជាពិធីបុណ្យដ៏ធំបំផុតមួយរបស់ប្រជាជននៅតំបន់ណាមបូ។ ជាពិសេសនៅថ្ងៃពេញបូណ៌មី ខែមិគសិជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទីបានចូលរួមពិធីបុណ្យនេះ។

ពិធីដង្ហែរគ្រែស្នែងក្នុងក្របខ័ណ្ឌពិធីបុណ្យវត្ត Ba Thien Hau នៅខេត្ត Binh Duong
ពិធីដង្ហែរគ្រែស្នែងក្នុងក្របខ័ណ្ឌពិធីបុណ្យវត្ត Ba Thien Hau នៅខេត្ត Binh Duong

នាប៉ុន្មានឆ្នាំថ្មីៗនេះ ពិធីបុណ្យវត្ត Ba Thien Hau ក៏ត្រូវបានស្គាល់ដល់ជាមួយឈ្មោះដ៏ស្និទ្ធស្នាលថា "ពិធីបុណ្យឥតគិតថ្លៃ" ។ នៅពេលមកទីនេះ មនុស្សគ្រប់គ្នាសុទ្ធតែ ទទួលបានអាហារ ភេសជ្ជៈរហូតដល់ធូប និងចង្កៀងដោយមិនគិតថ្លៃ។ ធុងទឹកសុទ្ធដោយមិនគិតថ្លៃជាច្រើនត្រូវបានរៀបដាក់តាមដងផ្លូវជិតតំបន់វត្ត Ba Thien Hau។ ទឹកសុទ្រត្រូវបានបម្រើដល់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាគេចូលរួមពិធីបុណ្យឬអត់។ លើសពីនេះ គ្រួសារជាច្រើននៅទីក្រុង Thu Dau Mot ក៏បានរៀបចំនំប៉័ង និងបាយបួសរាប់រយចំណែក ដើម្បីបម្រើប្រជាជនផងដែរ។ គ្រួសារខ្លះបានដាំទឹកយិនស៊ិនត្រជាក់ ដើម្បីបម្រើប្រជាជនទៀតផង។ ប្រជាជនខេត្ត Binh Duong មួយចំនួនបានសម្តែងថា៖

“យើងខ្ញុំមានបំណង់បញ្ជូនសារថា៖ មនុស្សដែលមកពីឆ្ងាយ ដែលបានធ្វើសក្កាបូជាដល់វត្តនឹងទទួលបានមនោសញ្ចេតនាដ៏កក់ក្ដៅរបស់ប្រជាជនខេត្ត Binh Duong។ យើងខ្ញុំបានផ្តល់អំណោយជាភេសជ្ជៈ និងអាហារជាច្រើនដល់ភ្ញៀវទេសចរ”។

“ភ្ញៀវធ្វើធម្មយាត្រាជាច្រើនបានមកធ្វើសក្ការៈបូជាវត្តយ៉ាងច្រើនកុះករ ដូច្នេះហើយយើងខ្ញុំបានរួមដំណើរជាមួយគណៈគ្រប់គ្រងវត្តរៀងចំ កន្សែងត្រជាក់និងទឹកសុទ្រចំនួន ១ ម៉ឺនជូនបងប្អូនប្រជាជនផងដែរ”។

លើលពីនេះទៅទៀត ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ទីក្រុង Thu Dau Mot ក៏បានបង្កើតក្រុមស្ម័គ្រចិត្ត ដើម្បីផ្ដល់ព័ត៌មានណែនាំដល់អ្នកដំណើរ ជួយជួសជុលរថយន្តចល័តដោយឥតគិតថ្លៃ បង្កើតក្រុមជួយសង្គ្រោះ ដើម្បីសង្គ្រោះបន្ទាន់នៅពេលមានឧបទ្ទវហេតុ។

កាយវិការទាំងនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៏ដ៏ស្រស់បំព្រងក្នុងដួងចិត្តភ្ញៀវទេសចរ ធ្វើឱ្យពិធីបុណ្យវត្ត Ba Thien Hau មិនត្រឹមតែជាពិធីបុណ្យខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យនៃសេចក្តីសប្បុរស សេចក្តីស្រឡាញ់ បង្កប់តម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ។ ប្រការនេះបានក្លាយទៅជាលក្ខណៈដ៏វិសេសវិសាលដោយឡែករបស់ខេត្ត Binh Duong។ ភ្ញៀវទេសចរមួយចំនួនបានចែករំលែកថា៖

ពិធីបុណ្យវត្ត Ba Thien Hau - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅខេត្ត Binh Duong (ប្រទេសវៀតណាម)
ពិធីបុណ្យវត្ត Ba Thien Hau - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅខេត្ត Binh Duong (ប្រទេសវៀតណាម)

“ការងារត្រៀមរៀបចំពិតជាល្អប្រសើរណាស់។ គ្រប់យ៉ាងគឺមិនគិតថ្លៃទាំងអស់ដូចជាថ្លៃផ្ញើរថយន្ត ហើយចែកទឹកសុទ្ធឥតគិតថ្លៃ”។

“ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹង ពិធីបុណ្យវត្ត Ba Thien Hau យ៉ាងមហោឡារឹក។ ប្រការដ៏ពិសេសគឺ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែមិនគិតថ្លៃទាំងអស់”។

“ខ្ញុំមានអារម្មណ៍កក់ក្តៅ មនោសញ្ចេតនា និងសាមគ្គីភាពជាតិ។ មនុស្សគ្រប់រូបមានគោលបំណង់ថា ប្រទេសជាតិសម្បូររុងរឿង ប្រជាជនសុខានត្រាណ។មនុស្សគ្រប់រូបសប្បាយរីករាយណាស់។ ពិធីបុណ្យនេះបាននាំមកនូវការតភ្ជាប់វប្បធម៌”។

យោងតាមការធ្វើស្ថិតិរបស់ផ្នែកទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា ជារៀងរាល់ឆ្នាំពិធីបុណ្យវត្ត Ba Thien Hau ទទួលភ្ញៀវទេសចរណ៍ជាង ១ លានលើកនាក់។ ខេត្ត Binh Duong បានកំណត់ថា រួមជាមួយពិធីបុណ្យ Ky Yen ពិធីបុណ្យវត្ត Ba Thien Hau គឺជាសក្ដានុពល និងប្រៀបខ្លាំងមួយ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត។ ដូច្នេះ ខេត្តនឹងបន្តជួយឧបត្ថម្ភ អភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ និងប្រៀបខ្លាំងទាំងនេះ។ លោក Le Van Thai អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Duong បានឲ្យដឹងថា៖

“មន្ទីរបានសម្របសម្រួលជាមួយតំបន់នានាកសាងផែនការអភិរក្ស និងពង្រីកតម្លៃវប្បធម៌នៅភូមិសាស្ត្រខេត្ត។ ហើយនាពេលខាងមុខ មន្ទីរនឹងបន្តធ្វើជាសេនាធិការជូនខេត្តកសាងផែនការស្ដីពីការអភិរក្ស និងពង្រីកតម្លៃទាំងនេះ។ ក្រៅពីនោះ រួមជាមួយរដ្ឋអំណាចមូលដ្ឋានបង្កើនការឃោសនាដល់ប្រជាជនអំពីតម្លៃវប្បធម៌ក្នុងភូមិសាស្ត្រខេត្តផងដែរ”។

ឆ្លងកាត់ពេលវេលាជាមួយនឹងការសម្របខ្លួន និងសមាហរណកម្ម ពិធីបុណ្យវត្ត Ba Thien Hau បានក្លាយទៅជាលក្ខណៈដ៏ស្រស់ស្អាតខាងវប្បធម៌ជំនឿក្នុងជីវភាពខាងស្មារតីរបស់ប្រជាជនក្នុងតំបន់ និងតំបន់ជិតខាង។ នេះគឺជាកត្តាអំណោយផលសម្រាប់ខេត្ត Binh Duong អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ខាងវិញ្ញាណ រួមជាមួយនឹងការវិនិយោគ ធ្វើអាជីវកម្មទេសចរណ៍បែបកម្សាន្តផ្សេងៗ ដើម្បីនាំខេត្តក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ហើយមានគុណភាពក្នុងដូងចិត្តភ្ញៀវទេសចរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR