Trending now

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ

11:41 | 26/07/2022

សិប្បការិនី ឌិញ ធីហៀន ផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងការងារត្បាញសំពត់សិប្បការិនី ឌិញ ធីហៀន ផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងការងារត្បាញសំពត់

ជនជាតិ Xe Dang នៅខេត្ត Gia Lai ជនជាតិ Xe Dang នៅខេត្ត Gia Lai
អភិរក្សអត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ Lo Lo ជាប់​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទេសចរណ៍ អភិរក្សអត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ Lo Lo ជាប់​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទេសចរណ៍

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏ប៉ុន្តែស្វាមីភរិយា លោក ឌិញ ប៊ី និងលោកស្រី ឌិញ ធីហៀន នៅភូមិ ក្យ៉ាង ឃុំ កុងលើងឃើង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) ថ្ងៃណាក៏ដូចជាថ្ងៃណានៅតែខ្មីឃ្មាតជាមួយការងារថែ រក្សា អភិរក្សវប្បធម៌ជនជាតិ បាណារ។

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ
សិប្បការិនី ឌិញ ធីហៀន ផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងការងារត្បាញសំពត់

នៅក្នុងគ្រួសារស្វាមីភរិយាសិប្បករ សិប្បការិនីរស់នៅផ្ទាល់ សូរសំឡេងគ្រឺតក្រតនៅតែលាន់ឮឡើងពីរហាត់រវៃ សំឡេងប៉ប្រសៗ ពីផ្តៅ ឫស្សីជារឿយៗ ក្រោមបាតដៃទាំងគូដែលបានដិតជាប់ស្នាមជ្រីវជ្រួញទាំងឡាយនៃពេលវេលា។

លោកផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងចម្រៀកឫស្សី ចម្រៀកផ្តៅនីមួយៗ ដើម្បីបង្កើតជាកាផាដ៏ស្រស់ស្អាត រីឯលោកស្រីវិញគឺថ្នាក់ថ្នមអោយសរសៃអំបោះ ថ្នេរសូត្រចម្រុះពណ៌ដ៏ប្រណិតនីមួយៗ។

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ
ផលិតផលត្បាញពីផ្តៅ ឫស្សីផ្សេងៗ របស់សិប្បករ ឌិញ ប៊ី ឈានដល់កម្រិតដ៏វិចិត្រ

ជាមួយនឹងកម្រិតចំណេះវិជ្ជាក៏ដូចជាការរួមវិភាគទានរបស់ខ្លួន គ្រួសារស្វាមីភរិយាសិប្បករនេះជាអាសយដ្ឋានគួរអោយទុកចិត្តទាក់ទាញក្រុមទស្សនាផ្សេងៗ អញ្ជើញមកស្វែងរក សិក្សាស្រាវជ្រាវអំពីមុខរបរហត្ថកម្មបែបប្រពៃណីរបស់ជនជាតិ បាណារ។

កាលពីឆ្នាំ ២០១៨ លោកនិងលោកស្រីមានកិត្តិយសត្រូវបានជ្រើសរើសជាសិប្បករគំរូតួយ៉ាង ចូលរួមសកម្មភាពសម្តែងត្បាញសំពត់សង្កិម ត្បាញរវៃនៅសារមន្ទីរខេត្ត យ៉ាឡាយ ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ ១៥ ឆ្នាំនៃព្រឹត្តិ ការណ៍ "បរិយាកាសវប្បធម៌គងឃ្មោះ តីង្វៀន" ត្រូវបាន អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) លើកតម្កើង។

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ
ទោះបីជាមានវ័យចំណាស់ក៏ដោយសិប្បករ ឌិញ ប៊ី នៅតែមានដៃទាំងគូរហ័សរហួន ភ្នែកទាំងពីរភ្លឺស្វាងបិតសម្រួចចម្រៀកផ្តៅ ចម្រៀកឫស្សីនីមួយៗ ដោយយកចិត្តទុកដាក់ផ្ចង់

ជាពិសេស លោកនិងលោកស្រីមានឈ្មោះក្នុងបញ្ជីឈ្មោះសំណុំឯកសារស្នើសុំអោយពិនិត្យប្រគល់ជូនកិត្តិនាមសិប្បករប្រជាជន សិប្បករឆ្នើមក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ ២០២១ របស់ក្រសួងវប្បធម៌ - កីឡានិងទេសចរណ៍ហើយ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី