Trending now

ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងបណ្ដាមូលដ្ឋានអាល្លឺម៉ង់ និងវៀតណាម

18:02 | 24/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

អភិបាលក្រុង Leipzig លោក Burkhard Jung បានឲ្យដឹងថា អាជ្ញាធរទីក្រុង Leipzig យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញនិយាយដោយឡែក និងជាមួយវៀតណាមនិយាយរួម។

ជំរុញអនាគតនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក (WB) និងវៀតណាម ជំរុញអនាគតនៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក (WB) និងវៀតណាម
លោកឯកអគ្គរដ្ឋទូត Abdelhamid Boubazine៖ នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងអាល់ហ្សេរី និងវៀតណាម លោកឯកអគ្គរដ្ឋទូត Abdelhamid Boubazine៖ នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងអាល់ហ្សេរី និងវៀតណាម
ឯកអគ្គរដ្ឋទូត Vu Quang Minh និងអភិបាលក្រុង Burkhard Jung បានប្រារព្ធពិធីដាក់ថ្មក្នុងឱកាសនៃការបង្កើតទំនាក់ទំនងភាពជាដៃគូរវាងទីក្រុង Leipzig និងទីក្រុងហូជីមិញ (រូបថត៖ TTXVN)
ឯកអគ្គរដ្ឋទូត Vu Quang Minh និងអភិបាលក្រុង Burkhard Jung បានប្រារព្ធពិធីដាក់ថ្មក្នុងឱកាសនៃការបង្កើតទំនាក់ទំនងភាពជាដៃគូរវាងទីក្រុង Leipzig និងទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបមួយឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូជាផ្លូវការរវាងទីក្រុងហូជីមិញ​​​​ និងទីក្រុង Leipzig (រដ្ឋ Sachsen ប្រទេសអាល្លឺម៉ង់) នាថ្ងៃទី ២១ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាល្លឺម៉ង់ លោក Vu Quang Minh បានអញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Leipzig តបតាមការអញ្ជើញរបស់អភិបាលក្រុងលោក Burkhard Jung ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Leipzig និងវៀតណាម។

ក្នុងជំនួបនេះ អភិបាលក្រុងលោក Burkhard Jung បានមានប្រសាសន៍ថា អាជ្ញាធរទីក្រុង Leipzig យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញនិយាយដោយឡែក និងជាមួយវៀតណាមនិយាយរួម។ លោកអះអាងថា អាជ្ញាធរទីក្រុងតែងតែគាំទ្រអាជីវកម្មរបស់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលខាងមុខ។

ទាក់ទងនឹងសហគមន៍អាណិកជនវៀតណាមនៅទីក្រុង Leipzig អភិបាលក្រុងលោក Burkhard Jung បានវាយតំលៃខ្ពស់ចំពោះសហគមន៍អាណិកជនវៀតណាមដែលបានធ្វើសមាហរណកម្មល្អក្នុងសង្គម តែងតែបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុង។ អភិបាលក្រុងលោក Burkhard Jung បាននិយាយថា អាជ្ញាធរទីក្រុងនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមក្នុងការធ្វើអាជីវកម្ម ការរស់នៅ និងរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍន៍ទីក្រុង។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh ជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូរវាងទីក្រុង Leipzig និងទីក្រុងហូជីមិញនិយាយដោយឡែក និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួមនឹងបន្តអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា