Trending now

លោកឯកអគ្គរដ្ឋទូត Abdelhamid Boubazine៖ នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងអាល់ហ្សេរី និងវៀតណាម

13:44 | 30/06/2022 ឌីណា

យុគសម័យ៖ នាព្រឹកថ្ងៃទី ២៨ មិថុនា នៅរដ្ឋធានី Ha Noi លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga - ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានទទួលជួបលោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី Abdelhamid Boubazine ចូលជួបសម្តែងការគួរសម ក្នុង​ឱកាស​លោក​បាន​ទទួល​បេសកកម្ម​ថ្មី​ នៅវៀតណាម។

ប្រធាន VUFO ទទួលប្រធានរដ្ឋសភាម៉ូសំប៊ិក ប្រធាន VUFO ទទួលប្រធានរដ្ឋសភាម៉ូសំប៊ិក
VUFO និងស្ថានទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាមបន្តជំរុញទំនាក់ទំនងការទូតប្រជាជន VUFO និងស្ថានទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាមបន្តជំរុញទំនាក់ទំនងការទូតប្រជាជន
លោកឯកអគ្គរដ្ឋទូត Abdelhamid Boubazine៖ នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងអាល់ហ្សេរី និងវៀតណាម
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga - ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានស្វាគមន៍ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី Abdelhamid Boubazine។ (រូបថត៖ Thanh Luan)

លោកឯកអគ្គរដ្ឋទូត Abdelhamid Boubazine បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន វៀតណាមដែលតែងតែកៀកស្មាជាមួយប្រជាជនអាល់ហ្សេរីក្នុងការតស៊ូនិង​ដណ្តើមឯករាជ្យជាតិ។

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋអាល់ហ្សេរីនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ១៩៥៨ ហើយភ្លាមៗ បន្ទាប់ពីអាល់ហ្សេរីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦២ វៀតណាមបានបើកស្ថានទូតនៅរដ្ឋធានីអាល់ហ្សេរី។

លោក Abdelhamid Boubazine មានកិត្តិយស និងមោទនភាពយ៉ាងខ្លាំងដែលបានទទួលតំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរីប្រចាំនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងអាណត្តិនេះ លោកនឹងខិតខំប្រឹងប្រែងជំរុញនិងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងអាល់ហ្សេរី និងវៀតណាម។ លោកឯកអគ្គរដ្ឋទូតក៏សង្ឃឹមថា នឹងទទួលបានជំនួយ និងការសម្របសម្រួលរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមាគមមិត្តភាពវៀតណាម-អាល់ហ្សេរី ក្នុងការអនុវត្តសកម្មភាពមិត្តភាព និងបង្កើនការយល់ដឹង។

លោកស្រីប្រធាន VUFO Nguyen Phuong Nga បានស្វាគមន៍ចំពោះ លោក ឯកអគ្គរដ្ឋទូត Abdelhamid Boubazine ហើយបានជូនពរលោកបំពេញ​បេសកកម្មនៅប្រទេសវៀតណាមប្រកបដោយជោគជ័យ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល់ហ្សេរី ឱ្យកាន់តែរីកចម្រើន។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានថ្លែងអំណរគុណចំពោះជំនួយ និងការគាំទ្ររបស់បងប្អូនជនរួមជាតិអាល់ហ្សេរីនាពេលកន្លងមក ក៏ដូចជា ជានិច្ចកាលជួយឧបត្ថម្ភវៀតណាមនៅវេទិកាពហុភាគី និងអន្តរជាតិនាពេលបច្ចុប្បន្ន។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអាល់ហ្សេរី ដែលជាប្រទេសធំមួយមានកិត្យានុភាព និងតួនាទីសំខាន់ក្នុងតំបន់។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានអះអាងថា VUFO នឹងសម្របសម្រួលយ៉ាងសកម្មជាមួយស្ថានទូតអាល់ហ្សេរីប្រចាំនៅវៀតណាម ដើម្បីរៀបចំសកម្មភាពជួបប្រាស្រ័យ​រវាងប្រជាជននិងប្រជាជន ដូចជាសិក្ខាសាលា កិច្ចពិភាក្សា ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗ នៃប្រទេសទាំងពីរ ... ជាពិសេសនៅឆ្នាំ ២០២២ នៅពេលដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត សំដៅបង្កើនការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ